បន្ទាប់ពីការលេចព័ត៌មានជាផ្លូវការដ៏កក្រើក នៃការរកឃើញជនជាតិខ្មែរជាលើកដំបូងដែលមានផ្ទុកវីរុសកូរ៉ូណា Covid-19 នៅឯខេត្តសៀបរាប ចំពោះបុរសម្នាក់ដែលមានភាពជិតស្និទ្ធនឹងបុរសជនជាតិជប៉ុនដែលរកឃើញថាផ្ទុកវីរុស Covid-19 ក្រោយចាកចេញពីកម្ពុជា បានធ្វើឱ្យប្រជាជនមានការព្រួយបារម្ភជាខ្លាំង។
នៅសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ហើយបញ្ជាក់ទៀតកុំឱ្យមហាជនមានការព្រួយបារម្ភខ្លាំង ដោយក្រសួងមានវិធានការបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាល ដោយក្រសួងបានប្រកាសបិទទ្វារសាលារៀនទាំងបឋម និងឧត្តមសិក្សាទាំងអស់នៅទីក្រុងសៀមរាបរយៈពេល ១៤ថ្ងៃដើម្បីគ្រប់គ្រងស្ថានការ។
បន្ថែមពីនេះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានបន្ថែមថា កម្មវិធីដ៏ធំប្រចាំខេត្តសៀមរាបនាពេលខាងមុខសម្រាប់ថ្ងៃចូលឆ្នាំខ្មែរ ពោលគឺសង្ក្រានសៀមរាប អាចនឹងត្រូវបានរំសាយចោល ដើម្បីការពារនិងទប់ស្កាត់វីរុសនេះ។ តែចំពោះបញ្ហានេះ ក៏អាស្រ័យទៅលើអភិបាលខេត្តដែរ ថាអាចនឹងផ្អាកទាំងស្រុងតែម្តងនោះទេ ឬអាចនឹងធ្វើបន្តិចបន្តួចតាមលទ្ធភាព៕
ដូច្នេះសូមមហាជនមេត្តាជ្រាបជាដំណឹង!
សូមទស្សនាវីដេអូខាងក្រោមនេះ ៖