វីវរហើយ! រកឃើញជនជាតិខ្មែរ ​១ករណីនៅខេត្តសៀមរាប ផ្ទុកវីរុស Covid-19 ឆ្លងពីជនជាតិជប៉ុន ​(មានវីដេអូ)

ភ្ញាក់ផ្អើល! ​នៅថ្ងៃទី ​៧ ​ខែមីនា ​ឆ្នាំ ​២០២០ នេះកម្ពុជាបានប្រកាសជាផ្លូវការថា ​បានរកឃើញជនជាតិខ្មែរដំបូងបង្អស់បានឆ្លង ​វីរុស ​Covid-19  ដែលជាវីរុសកំពុងតែរាលដាលជុំវិញពិភពលោក ​ហើយក៏កំពុងតែធ្វើប្រជាជនមានការព្រួយបារម្ភខ្លាំង។

S 4885

នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​បានថ្លែង​ក្នុងសន្និសីទសារព័ត៌មាន​មុននេះ បានឱ្យដឹងផងដែរថា  ជនជាតិខ្មែរដែលឆ្លងវីរុស ​Covid-19  នេះ ​គឺជាម្នាក់ក្នុងចំណោមមនុស្ស ​៤នាក់ ​ដែលបានត្រូវដាក់ដោយឡែកក្រោយរកឃើញថាមានភាពជិតស្និទ្ធនឹងជនជាតិជប៉ុនដែលរកឃើញផ្ទុកវីរុសនេះពេលចាកចេញពីប្រទេសកម្ពុជា។

1

តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានរៀបរាប់ថា ​ជនជាតិខ្មែរដែលរកឃើញផ្ទុកវីរុសនេះ ​គឺជាបុរស ​ដែលមានអាយុ ​៣៨ ឆ្នាំ ​ដោយគ្រាន់តែមានតេស្តវិជ្ជមានវិរុស ​Covid-19  តែមិនទាន់មានចេញរោគសញ្ញាណាមួយនោះទេ។ ក្នុងនោះរដ្ឋមន្ត្រីក៏បានណែនាំប្រជាជនខ្មែរកុំទាន់មានការបារម្ភ និងជ្រួលច្របល់ខ្លាំង ​ព្រោះក្រសួងមានវិធានការទប់ស្កាត់ហើយជាមួយនឹងមន្ត្រីមានជំនាញខ្ពស់៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖