ការរៀបចំពិធីអាពាហ៍ពិពាហ៍គឺជាពេលវេលាដ៏មានតម្លៃបំផុតមួយសម្រាប់គូស្វាមីភរិយាថ្មី ដោយខ្លះព្រមចំណាយខ្ទង់សែនដុល្លារក៏មាន ព្រោះពួកគេគិតថាមួយឆាកជីវិតគឺការតែម្តង ហើយបើជ្រុលធ្វើ គឺធ្វើឲ្យអស់ដៃតែម្តង។
មិនខុសពីការរៀបចំដ៏អស្ចារ្យសម្រាប់ពិធីអាពាហ៍ពិពាហ៍ខ្នាតធំមួយនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់ ដែលធ្វើឡើងនៅថ្ងៃទី ៦ មិនា ឆ្នាំ ២០២០ នេះ ហើយត្រឹមរូបភាពប៉ុន្មានសន្លឹកបង្ហាញពីទិដ្ឋភាពខ្លះនៃពិធី បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការចែករំលែកជាច្រើនពាន់ដង និងខ្លះនាំគ្នាសរសើរមិនដាច់ពីមាត់។
រូបភាពដែលចែករំលែកដោយគណនី Phang Vannak បានបង្ហាញពីការរៀបចំដ៏អធិកអធមបំផុត ពោលគឺតាំងពីផ្លូវចូលរហូតដល់ក្នុង អាចថាជាលក្ខណៈស្តុកស្តមពិតៗតែម្តង។ នៅផ្លូវដើរចូលមានអមដោយរថយន្តតម្លៃថ្លៃ Lamborghini និង Rolls Royce ជាច្រើនគ្រឿង ខណៈនៅខាងក្នុងមានរៀបចំផ្កាដាក់តាំងដ៏ស្រស់ស្អាតជាច្រើន ប្រៀបដូចជាវិមានដ៏ស្កឹមស្កៃសម្រាប់ព្រះនាងនិងព្រះអង្គម្ចាស់មួយអ៊ីចឹង៕