ខេត្តព្រះវិហារ គឺជាដែនដីដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ពោរពេញទៅដោយទេសភាពស្រស់ស្អាតគួរជាទីមនោរម្យ។ ដ្បិតតែខេត្តនេះនៅរៀងឆ្ងាយខ្លាំងពីទីក្រុងភ្នំពេញ តែសម្រាប់ការធ្វើដំណើរពិតជាសភាពរលូនល្អ និងរហ័សទៅដល់ ដែលធ្វើឱ្យអ្នកទៅកម្សាន្តមានភាពងាយស្រួលទៅលេងកម្សាន្តរាល់ពេលសម្រាក និងមានពិធីបុណ្យទាននានាផងដែរ។
អ្វីដែលកាន់តែពិសេស ទោះបីជាខេត្តនេះមានភាពដាច់ស្រយាល និងឆ្ងាយបន្តិច តែខេត្តនេះក៏មានភាពទំនើប និងស៊ីវីល័យមិនចាញ់ខេត្តដទៃដែរ ជាពិសេសថែមទាំងមានរីហ្សតដែលមានទេសភាពស្រស់ស្អាតពោរពេញដោយធម្មជាតិខៀវស្រងាត់នៅជុំវិញ ឯការតុបតែងកន្លែងស្នាក់នៅមានភាពប្រណីតខ្លាំង នោះគឺ « ភ្នំត្បែងរីហ្សត »។
« ភ្នំត្បែងរីហ្សត » គឺជាកន្លែងស្នាក់នៅទើបតែសាងសង់រួច និងបើកថ្មី ដែលល្បីថាមានទេសភាពស្រស់ស្អាត កន្លែងគេងមានច្រើនជម្រើសសុទ្ធតែគួរឱ្យចង់សម្រាក ដោយអ្នកអាចជ្រើសកន្លែងស្នាក់នៅអគារដាច់ដោយឡែកក៏បាន ផ្ទះឈើក៏បាន ឬផ្ទះកញ្ចក់ក្បែរជើងភ្នំរឹតតែពិសេសទៅទៀត សុទ្ធតែមានផាសុកភាពសម្រាប់ការសម្រាកកម្សាន្ត ដោយថែមទាំងមានកន្លែងបោះតង់ទៀតផង។
សម្រាប់តម្លៃស្នាក់នៅក្នុង « ភ្នំត្បែងរីហ្សត » ចំពោះការកក់មុន នឹងមានការបញ្ជុះតម្លៃពិសេស ដោយ៖
-បន្ទប់គ្រែមួយធំទូលាយ 20$ ចុះសល់ 15$
-បន្ទប់គ្រែពីរ គ្រែធំ1 តូច1 25$ ចុះសល់ 20$
-ផ្ទះឈើ គ្រែធំៗពីរ 30$ ចុះនៅសល់ 25$
-ផ្ទះកញ្ចក់ជាប់ជើងភ្នំដាច់តែឯង 100$ ចុះសល់ 70$ មានកន្លែងដុតសាច់ផ្ទាល់ខ្លួន កន្លែងមើលថ្ងៃរះ ថ្ងៃលិច មាន2ជាន់ អាចគេងបានជាលក្ខណៈគ្រួសារបាន7នាក់ ។ ពិសេសគ្រប់បន្ទប់សុទ្ធតែមានបំពាក់បរិក្ខាប្រើប្រាស់ទំនើបៗ មានម៉ាស៊ីនត្រជាក់ មានទឹកក្តៅ ទឹកត្រជាក់ និងរបស់របរប្រើប្រាស់មិនចាញ់សណ្ឋាគារលំដាប់ឡេីយ។
ជាមួយគ្នានេះផងដែរ ភ្នំត្បែងរីហ្សត ថែមទាំងមានអាហារដ្ឋាន ដែលមានចុងភៅមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងសណ្ឋាគារផ្កាយ5 តែតម្លៃមុខម្ហូបវិញ គឺអស់ម្នាក់អស់តែ ១មុឺនរៀលក៏អាចឆ្អែតហើយឆ្ងាញ់បានដែរ ថែមទាំងអាចអញ្ចើញមកកម្សាន្តជាលក្ខណៈ គូរសង្សារ ក្រុមគ្រួសារ បងប្អូន មិត្តភ័ក្ដិ ក្រុមការងារ បោះតង់អាំងសាច់ ស្តាប់ភ្លេង និងរាំលេងកំសាន្តផងដែរ។
គួរឱ្យដឹងផងដែរថា « ភ្នំត្បែងរីហ្សត »មានទីតាំងស្ថិតនៅ ភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចំងាយ 10km ពីរង្វង់មូលទីរួមខេត្តព្រះវិហារ ស្ថិតនៅលើផ្លូវជាតិលេខ 62 ហើយសម្រាប់ការសាកសួរព័ត៌មាន និងរៀបចំកម្មវីធីជប់លៀង លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 066 46 66 46/012 955565៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពព័ត៌មាន និងរូបភាព៖ Khemrak Love Khmer / ភ្នំត្បែង រីសត/Phnom Tbeng Resorts