អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំ ! ​« សង្សារ ​១៤ថ្ងៃ » ជួបគ្នាជាថ្មីនៅពេលដែលខ្ញុំរឹងមាំ នឹងចាក់បញ្ចាំងនៅគ្រប់រោងកុនឆាប់ៗនេះ ​(មានវីដេអូ)

«  សង្សារ ​១៤ថ្ងៃ ​» ​គឺជាសៀវភៅប្រលោមលោកដ៏ល្បី ​ពីអ្នកនិពន្ធ  លោក ​សុខ ​ចាន់ផល ​បានទទួលការគាំទ្រ ជាខ្លាំងពីសំណាក់យុវវវ័យ ​និងអ្នកអានប្រលោមលោកជាច្រើន ​ដោយសារតែអត្ថន័យ និងអត្ថរសនៅក្នុងសៀវភៅនេះ ​សម្បូរទៅដោយពាក្យពេចន៍ល្អ ​និងសាច់រឿងចាក់ចំបេះដូងអ្នកអានតែម្តង។

81172714_2254502298175443_4471177992994816000_o

កម្រង ​ប្រលោមលោក  « ​សង្សារ ​១៤ថ្ងៃ ​» ក៏ធ្លាប់​ត្រូវបានបង្ហើបឱ្យដឹងថា ​បាននឹងកំពុងតែផលិតជាខ្សែភាពយន្តបណ្តើរៗ  និងថែមទាំងបានចេញជាវីដេអូសាច់រឿងខ្លីៗផងដែរ​ ធ្វើឱ្យប្រិយមិត្តអ្នកអានជាច្រើនរំភើបចិត្តខ្លាំងចំពោះសាច់រឿងដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ ថែមទាំងទន្ទឹងរង់ចាំថ្ងៃចាក់បញ្ចាំងជាផ្លូវការទៀតផង។

អ្វីដែលកាន់តែពិសេស ​តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ​ខ្សែភាពយន្ត « សង្សារ ​១៤ថ្ងៃ » ​នឹងចាក់បញ្ចាំងគ្រប់បណ្តារោងភាពយន្តឆាប់ៗនេះហើយ ​មិនឱ្យអ្នកគាំទ្ររង់ចាំយូរទៀតទេ  ហើយសម្រាប់ថ្ងៃចាក់បញ្ចាំងជាផ្លូវការ ​ត្រូវបានខាងក្រុមការងារផលិត ​និងអ្នកនិពន្ធមិនបានបង្ហើបឱ្យដឹងនៅឡើយទេ  ដោយគ្រោងនឹងបង្ករការភ្ញាក់ផ្អើលជាពិសេសសម្រាប់អ្នកគាំទ្រតែម្តង។

88331222_2764525903666680_7915259774566924288_o

89354891_2316257738666565_2732094895316533248_o

គួរឱ្យដឹងផងដែរថា ​សង្សារ ​១៤ថ្ងៃ  និពន្ធដោយ ​អ្នកនិពន្ធល្បី ​លោក ​សុខ ​ចាន់ផល  ផលិតដោយផលិតកម្ម ​ឥន្ទ្រិយហ្វីម ដោយចូលរួមសម្តែងដោយ ​កញ្ញា ​សឹម ​ស្រីនិច្ច លោកហូ សារៈ ​និងតារាសម្តែងល្បីៗជាច្រើនរូបទៀត។

កុំភ្លេចរង់ចាំទស្សនាទាំងអសគ្នា! ​ជួបគ្នាឆាប់ៗនៅគ្រប់បណ្តារោងភាពយន្ត ​« ជួបគ្នាជាថ្មីនៅពេលដែលខ្ញុំរឹងមាំ ​» ពីសង្សារ ​១៤ថ្ងៃ ៕

សូមទស្សនាវីដេអូខ្លីៗពីខ្សែភាពយន្ត ​« ​សង្សារ ​១៤ថ្ងៃ ​» ​៖

37682902_1909962295962780_1618965073001185280_n

86328360_2298380277120978_6697123258904346624_o

Photo_2020 03 05_17 48 15

Photo_2020 03 05_17 48 16

Photo_2020 03 05_17 48 16 (2)

Photo_2020 03 05_17 48 14