មនុស្សស្រីរៀបការអាយុតិច ព្រោះរំពឹងប្ដីចិញ្ចឹម និងទ្រព្យឪពុកម្ដាយ តែមនុស្សស្រីអាយុច្រើនហើយ នៅមិនទាន់រៀបការ មានន័យថា នាងពឹងខ្លួនឯងច្រើនជាង

មនុស្សស្រីឆាប់រៀបការនៅអាយុតិច ឬក្មេងពេក ប្រាកដជាមិនសូវរំពឹងលើខ្លួនឯងទេ ការហើយមានតែធ្វើការងារផ្ទះ ឬធ្វើការរកស៊ីបន្តិចបន្តួច ក្រៅពីនេះគឺ រំពឹងលើប្ដីទាំងស្រុង បើមិនអ៊ីចឹងទេគឺ ពឹងទ្រព្យកេរ្តិ៍អាកររបស់ឪពុកម្ដាយនេះឯង។

ក្រឡេកមកមើលមនុស្សស្រីដែលមានវ័យជ្រេ ឬអាយុច្រើនហើយ នៅតែមិនទាន់របការទៀត នោះបញ្ជាក់ថា នាងមិនរំពឹងលើអ្នកណាឱ្យចិញ្ចឹមនាងនោះឡើយ គឺនាងពឹងខ្លួនឯងជាគោល នាងរកស៊ី ធ្វើការចិញ្ចឹមខ្លួនឯង បើទោះជាត្រូវហត់នឿយ ឬលំបាកយ៉ាងណាក៏ដោយ ព្រោះនាងជាមនុស្សរឹងមាំខ្លាំង មានឯករាជ្យ មិនចូលចិត្តពឹងពាក់ ឬផ្ញើវាសនាលើអ្នកណានោះទេ។

87845423_2849130321800002_7626922453729542144_o

ម្យ៉ាងវិញទៀត មនុស្សស្រីបើកាលណាអាយុច្រើនហើយ នៅតែមិនទាន់ការប្ដីទៀត នេះក៏ព្រោះតែនាងចេញប្រឡូកក្នុងសង្គមនេះច្រើន យល់ដឹង និងរឹងមាំខ្លាំង ទើបចេះតែមិនខ្វល់ពីរឿងប្ដីសី ណាមួយក៏អាចប្រហែលមកពីនាងធ្លាប់ជួប ឬឆ្លងកាត់ជិវិតស្នេហាបែកបាក់ច្រើនពេក ទើបធ្វើឱ្យនាង លែងមានអារម្មណ៍ រំពឹងទៅនឹងជីវិតគូ ជីវិតនាងមានតែការខំប្រឹង តស៊ូ ពឹងខ្លួនឯងតែប៉ុណ្ណោះ៕

87233328_2838924472820587_5724703776456048640_o

88069399_2849633548416346_9207465105782996992_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ