ក្រុមហ៊ុន Constellation Brands ដែលជាក្រុមហ៊ុននៅពីក្រោយស្រាបៀរ Corona បានផ្តល់ប្រាក់រហូតដល់ ១៥ លានដុល្លារដើម្បីជួយប្តូរឈ្មោះ Coronavirus ទៅជា BudLightvirus ។
អ្នកប្រតិបត្តិនៅក្រុមហ៊ុន Constellation ត្រូវបានគេគិតថាមានការព្រួយបារម្ភមិនគួរឱ្យជឿជាមួយនឹងការកើនឡើងនៃការរាលដាលនៃវីរុសដែលបានសម្លាប់មនុស្សជាង ១០០ នាក់ហើយបានសន្យាថានឹងចំណាយ ១០ លានដុល្លារដើម្បីប្តូរឈ្មោះ Coronavirus ទៅជា“ អ្វីៗផ្សេងទៀត” តែក្រុមហ៊ុននឹងបន្ថែម ៥ លានដុល្លារទៀតបើប្តូរឈ្មោះដាក់ BudLightvirus វិញ។
ហេតុអ្វីបានជាគេចង់ប្តូរឈ្មោះថ្មី?
តាមសំដីរបស់ CEO ក្រុមហ៊ុនបាននិយាយមកកាន់ CNN ថា នៅពេលអ្នកនឹកឃេីញដល់ឈ្មោះ Corona គួរឱ្យស្អប់ខ្ពើមនេះ ធ្វេីអោយអ្នកត្រូវបង្ខំបិទច្រមុះឬមាត់របស់អ្នក ប្រសិនបើប្ដូរឈ្មោះដាក់ថា Bud Lite ដូច្នេះយើងមានអារម្មណ៍ថាឈ្មោះថ្មីគឺសមរម្យជាង។
“ ខ្ញុំចង់និយាយថាតើមានមនុស្សប៉ុន្មាននាក់បានស្លាប់ដោយសារការញ៊ាំស្រាបៀរកូរ៉ូណាច្រើនពេក?” គាត់បានបន្ថែម។ “ ប្រហែលជាគ្មានទេ។
ឈ្មោះមិនចាំបាច់ជា BudLightvirus ក៏បាន អាចដាក់ឈ្មោះផ្សងទៀតដូចជា MillerLiteVirus, HeinekenVirus ឬសូម្បីតែ CoronaIsActuallyReallyGoodFor YouVirus ។ "។
ដូច្នេះះយើងនឹងចាំមើលទាំងអស់គ្នាថា តើក្រុមហ៊ុននឹងអាចប្តូរឈ្មោះបានដែរឬទេ?
គួរឱ្យដឹងផងដែរថាវីរុសកូរ៉ូណាថ្មី COVID-19 បានវាយប្រហារក្រុមហ៊ុនស្រាបៀរ Corona ឲ្យខាតបង់ប្រាក់ចំណូលដល់ទៅ ១៧០ លានដុល្លារត្រឹមរយៈពេល ២ខែប៉ុណ្ណោះ៕
ប្រភព៖ Burrardstreetjournal