អ្នកមិនអាចផ្លាស់ប្ដូរនរណាម្នាក់បានឡើយ ទោះអ្នកស្រឡាញ់គេខ្លាំងប៉ុនណាក៏ដោយ

មានតែមនុស្សដែលស្រឡាញ់នរណាម្នាក់ខ្លាំងទេ ដែលអាចផ្លាស់ប្ដូរខ្លួនឯងដើម្បីមនុស្សដែលខ្លួនស្រឡាញ់។ ប៉ុន្តែអ្នកមិនអាចផ្លាស់ប្ដូរគេបានទេ បើទោះជាអ្នកស្រឡាញ់គេខ្លាំងជាងខ្លួនឯងក៏ដោយ។

ពេលខ្លះអ្អ្នកអាចនឹងគិតខុសថា ឱ្យតែអ្នកស្រឡាញ់គេខ្លាំង តាមចិត្តគេ សម្របតាមគេ ឬក៏ព្យាយាមធ្វើអ្វីៗដើម្បីគេ អ្នកនឹងអាចកែប្រែចិត្តគំនិត ឬផ្លាស់ប្ដូរគេបានតាមដែលអ្នកត្រូវការ ប៉ុន្តែអ្នកត្រូវដឹងថា ការពិតទៅ អ្នកកំពុងតែផ្លាស់ប្ដូរខ្លួនឯងទៅវិញទេ មិនមែនផ្លាស់ប្ដូរគេឡើយ។

លុះត្រាតែគេស្រឡាញ់អ្នកដែរ គេមានចិត្ត គេគិតដល់អ្នកដែរ ទើបគេអាចផ្លាស់ប្ដូរ កែប្រែខ្លួនគេដើម្បីអ្នក មិនព្រោះតែអ្នកស្រឡាញ់គេ ទើបគេព្រមកែប្រែខ្លួនគេនោះឡើយ៕

88335962_216016636264201_5316924098016706560_n

88989359_729819417424417_17441759109840896_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ