បាយឆាក្តាម គឺជាម្ហូបអាហារឆ្ងាញ់ពិសេសមួយប្រចាំខេត្តកំពត ដែលអ្នកណាៗក៏សរសើរថាមានរសជាតិឆ្ងាញ់ជាប់ចិត្ត ហើយអ្នកដែលទៅលេងខេត្តបំពតប្រាកដជាមិនភ្លេចឈៀងចូលទៅទទួលទាននោះឡើយ។
តែពេលនេះអ្នកមិនបាច់ទៅទទួលទានបាយឆាក្តាម ទៅដល់ខេត្តកំពតនោះទេ សម្រាប់អ្នកនៅភ្នំពេញ ក៏អាចរកទទួលទានបាយឆាក្តាមនេះផងដែរ ដោយរសជាតិមិនខុសពីការទទួលទាននៅកំពតឡើយទទួលទានហើយដឹងតែជាប់ចិត្តមិនខាន។
ហាង បាយឆាក្តាមកំពត ក្រៅពីមានលក់បាយឆាសាច់ក្តាមល្បីរសជាតិឆ្ងាញ់មិនចាញ់ទោទទួលទានផ្ទាល់នៅខេត្តកំពតហើយ ក៏មានលក់មុខម្ហូបអាហារជាច្រើនទៀតដូចជា៖ ពងក្តាម សាច់ក្តាម មឹក បង្គា ក្តាមឆា ភ្លាម្ទេស នំបញ្ចុកកំពតសាច់ក្តាម បុកល្ហុង ស្លាបមាន់ ប្រហិត និងមុខម្ហូបដទៃសុទ្ធតែរសជាតិឆ្ងាញ់ពិសាជាប់ចិត្តទាំងអស់។
គួរបញ្ជាក់ផងដែរថា បាយឆាក្តាមកំពត មានទីតាំងស្ថិតនៅក្រោយសាលាវ៉ាន់ដា ម្តុំពេទ្យរូស្សី លើផ្ទះលេខ 6A ផ្លូវ 187 សម្រាប់ព័ត៌មានបន្ថែម និងការដឹកជញ្ជូនដល់ទីកន្លែងសុំទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 268 282 និង 092 268 282 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ បាយឆាក្តាមល្បីកំពត