យើងកំពុងស្ថិតក្នុងពិភពមួយដែលមនុស្សម្នាក់ៗរមែងទទួលរងការឈឺចាប់ដោយសារស្នេហា ម្តងយំ ម្តងសើច ហើយគូខ្លះទម្រាំបានចាប់ដៃគ្នាចូលរោងការគឺទឹកភ្នែកធ្លាប់ហូរលើថ្ពាល់រាប់ភ្លេច។ ប្លែកតែបុរសម្នាក់ដោយមិនចង់ជាប់ឈ្មោះផិតក្បត់ ហើយជ្រុលស្រលាញ់ស្រីពីរនាក់ក្នុងពេលតែមួយ ចុងក្រោយក៏មានតែចាប់រៀបការម្តងទាំងពីរមិនឲ្យនរណាម្នាក់អន់ចិត្តនោះឡើយ។
នេះជារឿងពិតកើតឡើងនៅប្រទេសឥណ្ឌូណេស៊ី ដែលបុរសម្នាក់បានរៀបអាពាហ៍ពិពាហ៍ជាមួយស្រ្តី ២ រូបក្នុងថ្ងៃតែមួយ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញប្រព័ន្ធអ៊ីនធឺណិត។ ដោយវាជារឿងចាស់មួយដែលកើតឡើងក្នុងតំបន់ Kalimantan កោះ Borneo កាលពីអំឡុងឆ្នាំ ២០១៩ កន្លងទៅ។
បើតាមប្រភពសារព័ត៌មានក្រៅស្រុកបានចុះផ្សាយប្រពន្ធទាំងពីរនោះគឺត្រូវរ៉ូវគ្នាជាធម្មតា ពោលមិនមានការច្រណែនឬឈ្នានីសគ្នានោះទេ ហើយបុរសដែលជាស្វាមីបាននិយាយថាព្រោះមិនចង់ឲ្យម្នាក់ៗឈឺចាប់រៀងខ្លួនទើបសម្រេចធ្វើបែបនេះទៅ៕
https://www.facebook.com/ani.purwani.9212/videos/487125005473751/