ក្តីស្រលាញ់មិនប្រកាន់ថាចាំបាច់តែស្ថិតនៅក្មេងវ័យទើបអាចបញ្ជាក់ពីភាពផ្អែមល្ហែមបាននោះទេ កុំថាឡើយអ្នកឈានដល់អាយុ ១០០ ក៏នៅតែអាចបង្ហាញទៅកាន់ដៃគូបានដូចគ្នា។
ថ្មីៗនេះនៅលើបណ្តាញសង្គមបានបង្ហាញអំពីការរៀបចំពិធីគម្រប់ខួបអាពាហ៍ពិពាហ៍មួយរបស់លោកតាលោកយាយដែលមានអាយុស្រករ ៦០ ជាងទៅហើយ តែលោកទាំងពីរបានចាប់ដៃគ្នាបង្ហាញភាពផ្អែមល្ហែមសារជាថ្មី ដូចការរៀបការម្តងទៀតអ៊ីចឹង។
រូបភាពនេះបានចាក់ដោតបេះដូងយុវវ័យជាច្រើន និងមានការ Share ចែករំលែកជាង ៩ ពាន់ដងហើយចេញពីគណនី Rim Chanrong ដែលបានបង្ហោះកាលពីថ្ងៃទី ២៩ កុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ៕
ប្រភព៖ Rim Chanrong