អត់​ចប់​ទេ! ម្តង​នេះ​ធំ​ជាង​ស្ពាន​មុន​ទៀត​នៅ​ជិត​តំបន់​អភិរក្ស​របស់​ Ben ត្រូវ​បាន​ដុត តែ​សំណាង​ល្អ​ត្រូវ​

រឿងរ៉ាវ​នៃ​ការ​ដុត​ស្ពាន​ឆ្លង​ចូល​ទៅ​កាន់​ផ្ទះ​របស់​លោក Ben ដែល​ជា​អំពើ​របស់​ជន​មិន​ស្គាល់​មុន​ទើប​តែ​ស្ងប់ស្ងាត់​កាល​ពី​ពេល​កន្លង​ទៅ ស្រាប់​តែ​ថ្ងៃ​នេះ​តាម​គណនី​របស់​បងប្រុស​ Tan Kimsour បាន​ចែករំលែក​នូវ​រឿងរ៉ាវ​ថ្មី​មួយ​ទៀត ​លើ​ករណី​ស្រដៀង​គ្នា តែ​ការ​ដុត​នោះ​មិន​ទទួល​បាន​សម្រេច ដោយ​មាន​ការ​អន្តរាគមន៍​ទាន់​ពី​ប្រជាជន​នៅ​ក្បែរ​នោះ។

88310448_2354650977968061_5377107730978832384_o (1)

84477236_2306203162812843_4614846092155027456_o

88420534_2354651061301386_1396201831075414016_o

88310448_2354650977968061_5377107730978832384_o

តាម​ប្រភព​លោក Tan Kimsour បាន​សរសេរ​រៀបរាប់​ថា៖ "ស្ពានមួយទៀតហើយ ធំជាងស្ពានមុនទៀតនៅជិតតំបន់អភិរក្សរបស់លោកបេនត្រូវបានដុត តែជាសំណាងល្អត្រូវបានជួយពន្លត់ទាន់ពេល។ នេះប្រហែលជាសញ្ញាមួយចង់បង្ហាញចង្កោមឲ្យគ្រប់គ្នាដឹងថាជនល្មើសព្រៃឈើសាហាវប៉ុណ្ណា ពួកគាត់មិនខ្លាចអ្នកណាទាំងអស់។ ពួកយើងមានការព្រួយបារម្ភអំពីសុខសុវត្តិភាពរបស់លោកបេននិងបងៗកងកំលាំងការពារព្រៃឈើនៅតំបន់នោះជាខ្លាំង😔😔😔 សូមអាជ្ញាធរមូលដ្ឋានចូលរួមសហការផង🙏🙏🙏"។

88307145_2354651017968057_1672642960086269952_o

87857355_2354651081301384_5247003808554287104_o

Ice_screenshot_20200301 124443

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ក៏​ឃើញ​មាន​បងប្អូន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ​គួរ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ជាង​នេះ និង​វែកមុខ​រក​ជន​បង្ក​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕