ពិធីបុណ្យទន្លេនៅឯខេត្តបាត់ដំបងនឹងប្រារព្ធឡើងនៅចន្លោះថ្ងៃទី ១៣ ដល់ ១៥ មិនា ឆ្នាំ ២០២០ នេះ ដែលឆ្នាំនេះជាលើកទី ៦ ហើយ ខណៈដែលឆ្នាំទៅបានធ្វើឡើងនៅឯខេត្តកំពង់ឆ្នាំង។
ដើម្បីអបអរសាទរនិងសម្រួលដល់ការស្នាក់នៅរបស់ភ្ញៀវជាតិនិងអន្តរជាតិ មន្ទីរទេសចរណ៍ខេត្តបានផ្តល់ជម្រើសសមស្របមួយ ដោយមានការជួលតង់និងទីតាំងសម្រាប់បោះតង់ ដែលស្ថិតនៅបរិវេណមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដោយតង់មួយតម្លៃ ៥ ដុល្លារ មានផ្តល់ជូនបន្ទប់ទឹកអនាម័យ ទឹក និងអគ្គិសនី។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរសព្ទ ០៨៩ ៥៩៥ ២៧៥/ ០៦៩ ៣៩៩ ៣១២៕