ថ្មីៗនេះកញ្ញា ទេព បូព្រឹក្ស និងលោក G-David បានដឹកដៃគ្នាដើរលេងកម្សាន្តនៅក្រៅប្រទេសជាច្រើនពោរពេញដោយភាពផ្អែមល្ហែម ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តខ្លាំងមែនទែន។
តែមិននឹកស្មានថាការពិតដំណើរកម្សាន្តមួយនេះ មិនត្រឹមតែជាការដើរលេងលំហែអារម្មណ៍ប៉ុណ្ណោះទេ ការពិតកញ្ញា ទេព បូព្រឹក្ស បានឆ្លៀតពេលវេលានេះសម្រាប់ថត MV បទថ្មីរបស់ខ្លួនមានចំណងជើងថា « សុំពេលឈឺចាប់ម្នាក់ឯងបានទេ » ដែលបទចម្រៀងនេះមានអត្ថន័យកម្សត់ខ្លាំងចាក់ដោតអ្នកខូចចិត្តទាំងឡាយ។
តែអ្វីដែលកាន់តែពិសេស និងគួរឱ្យចាប់អារម្មណ៍ MV មួយបទនេះបានប្រជុំទៅដោយតារាល្បីៗលើទឹកដីបរទេស ដែលមានវត្តមានកញ្ញា ឈិត សុវណ្ណបញ្ញា លើទឹកដីប្រទេសស្វីស និងវត្តមាន ចែតា ជាមួយបងជីដូនមួយឈ្មោះ Remy ក្នុងប្រទេសបារាំង មើលទៅពិតជាប្លែកភ្នែកប្លែកអារម្មណ៍ជាមួយទេសភាពស្រស់ស្អាត និងការសម្តែង MV បង្កប់នូវភាពកម្សត់ទឹកភ្នែកស្នេហាបែកបាក់ ទស្សនាហើយស្ទើរតែស្រក់ទឹកភ្នែកតាម។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម