ក្នុងរឿងបុរាណខ្មែរ រឿងកាកី គឺជាសាច់រឿងដែលនិយាយពីស្រ្តីមួយរូបដែលមានរូបឆោមលោមពណ៌ស្រស់ស្អាតទាក់ភ្នែក ដែលជាទីគួចចិត្តស្នេហាអស់ប្រុសក្នុងលោក មិនថា ស្តេចមនុស្ស ឬស្តេចសត្វទេ ពោលគឺគួចចិត្តចង់ឱ្យលួងលោមស្នេហាតួស្រីឈ្មោះកាកី ស្រីល្អឆើតនេះគ្រប់ៗគ្នា។
ដ្បិតតែឈ្មោះកាកីជាស្រីមិនល្អ តែគ្រប់គ្នានៅតែមិនអាចបំភ្លេចបានថា នាងគឺជានារីដ៏ស្រស់ស្អាតមួយរូបនៅក្នុងរឿងបុរាណខ្មែរ ហេតុនេះហើយពេលនេះបានបណ្តាលឱ្យក្រុមការងារថតរូបមួយមានឈ្មោះថា Mirror Studio & photography បានបង្កើត Concept រូបថតមួយស្តីពីតួស្រីកាកីក្នុងឈុតទម្រង់បុរាណច្នៃប្រតិដ្ឋមើលទៅស្រស់ស្អាតទាក់ភ្នែកមែនទែន។
គួរឱ្យដឹងផងដែរថា ឈុតថ្មីមួយនេះត្រូវបានគ្រងដោយ តារាម៉ូឌែល កញ្ញា លីនដា ច្នៃម៉ូតដោយ ស្ករគ្រាប់ និងតុបតែងមុខដោយ Pov Make Up បានធ្វើឱ្យរូបភាពចេញមកស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ មែនទែនជាមួយនឹងតួស្រីកាកីខ្មែរ៕
ប្រភពរូបភាព៖ Path Kong