ថ្មីៗនេះរោងចក្រផលិតតុក្កតា ស្នាដៃកូនខ្មែរ បានប្រសូត្រឡើងនៅក្នុងទ្រង់ទ្រាយធំ គួរជាទីពេញចិត្ត ធ្វើឱ្យមហាជនមានក្តីរំភើបខ្លាំង ដោយស្រុកខ្មែរមានការតំឡើងរោងចក្រផលិតផលិតផលក្នុងស្រុកដោយខ្លួនឯង ដោយមិនបាច់ពឹងទីផ្សារក្រៅប្រទេស។
រោងចក្រផលិតតុក្កតាដែលមានម្ចាស់រោងចក្រ គឺ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា រោងចក្រនេះមានផលិតតុក្កតាជាច្រើនប្រភេទ ថែមទាំងមានការទទួលកំម៉ុងចង់បានពីអតិថិជនបានគ្រប់មុខផងដែរ ហើយដោយស្នាដៃថ្មីសន្លាងរបស់ខ្មែរយើងហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះហើយ ថ្មីៗនេះរោងចក្រនេះថែមទាំងទទួលបានការវិនិយោគទុនពីក្រៅប្រទេសផងដែរ។
តាមរយៈគណនីហ្វេសប៊ុក ឧកញ៉ា ស្រី ចាន់ថន ផ្ទាល់បានឱ្យដឹងថា៖ « ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០៖ 🇰🇭❤️🇰🇷
ដោយមានការចង្អុលបង្ហាញពីអគ្គវាជទូតប្រចាំនៅប្រទេសកូរ៉េ ថ្ងៃនេះ ខ្ញុំបាទបានទទួលស្វាគមន៌អ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ ក្រុមហ៊ុន KIC ដែលជាក្រុមហ៊ុនវិនិយោគលើតំបន់ឧស្សាហកម្ម មកទស្សនកិច្ចក្នុងតំបន់អភិវឌ្ឍន៌ ស្កាយលែន សេវិនអេនជី (Skyland 7NG) និងបានឆ្លៀតពេលណែនាំឲ្យស្គាល់ពីរោងចក្រផលិតតុក្កតាក្នុងស្រុកជាស្នាដៃកូនខ្មែរ។ ប្រសិនបើបងប្អូនណាមានចំណាប់អារម្មណ៌ចង់កុម្ម៉ង់តុក្កតា រោងចក្ររបស់ខ្ញុំបាទមានទទួលកុម្ម៉ង់តាមតម្រូវការ។ អាចទំនាក់ទំនងតាមលេខទូរស័ព្ទខាងក្រោម៖( 012 714 289) ។
នេះពិតជាដំណឹងគួរឱ្យរីករាយ និងមោទកភាពខ្លាំង ដែលកូនខ្មែរសព្វថ្ងៃបានសាងស្នាដៃ និងមានសមត្ថភាពខ្លាំងមិនចាញ់ប្រទេសអភិវឌ្ឍន៍ផ្សេងៗដទៃទៀតឡើយ៕