ពិធីបុណ្យទន្លេលើកទី ៦ ឆ្នាំ ២០២០ នេះ បានកំណត់ឲ្យរៀបចំធ្វើឡើងក្នុងទឹកដីខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ មិនា ដែលប៉ះចំថ្ងៃសុក្រ សោរ៍ អាទិត្យថែមទៀត។
ការរៀបចំឡើងរបស់ក្រសួងទេសចរណ៍បានកំណត់យកខេត្តបាត់ដំបង ព្រោះធ្វើឡើងក្នុងគោលបំណងទាក់ទាញទេសចរជាតិ-អន្តរជាតិ ឲ្យចូលរួមទស្សនាកម្សាន្ត ជាពិសេសចូលរួមលើកកម្ពស់វិស័យទេសចរក្នុងខេត្តដែលមានវ័យចំណាស់មួយនេះ។
បើក្រឡេកទៅមើលអាជ្ញាធរខេត្តបាត់ដំបង ក៏បានខិតខំយ៉ាងសកម្មក្នុងការរៀបចំតាមដងវិថី ការបំពាក់ភ្លើង និងសោភ័ណភាពមួយចំនួនជាបណ្តើរៗហើយ ទាំងដែលពិធីត្រូវឈានចូលមកដល់នារយៈពេលជាងកន្លះខែខាងមុខនោះ។
បើតាមគណនីហ្វេសប៊ុក Pek Reak ដែលជាអ្នកថតរូបមួយ បានបង្ហោះរូបភាពនៃការរៀបចំភ្លើងត្រៀមស្វាគមន៍ភ្ញៀវនៅថ្ងៃបុណ្យទន្លេខាងមុខយ៉ាងស្រស់ស្អាតបំផុត ហើយក៏ផ្ទុះការចែករំលែក និងធ្វើឲ្យមនុស្សម្នាជាច្រើនហាក់ដាក់គោលដៅរួចជាស្រេចពីទិសដៅដំណើរកម្សាន្តរបស់ពួកគេនាខែមិនាខាងមុខ៕
ប្រភពរូបភាព៖ Pek Reak