ទីតាំងហាងទូរស័ព្ទមួយកន្លែងនៅផ្សាតត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានចោរគាស់ផ្ទះហែកចូលតាមដំបូលខាងលេី លួចយកទូរស័ព្ទទំនេីបអស់ 38 គ្រឿង ។
ម្ចាស់ហាងដែលត្រូវជាជនរងគ្រោះមានឈ្មោះ សុខសម្បត្តិ បានអោយដឹងតាមរយះការបង្ហោះនៅលេីបណ្ដាញសង្គមផ្ទាល់ខ្លួនថា៖ « នេះជាសកម្មភាពយប់មិញថ្ងៃទី 22/2/2020 វេលាម៉ោង 1:20 នាទីអធ្រាត ចោរដែលបានលួចកាត់តំបូលពីលេីកំពស់បីជាន់ចុះក្រោមមកយកទូរស័ព្ទហាងខ្ញុំអស់ចំនួន38គ្រឿង សូមបងប្អូនជួយshareផង សូមមានការប្រុងផងកុំអោយដូចខ្ញុំបានជួបមិននឹកស្មានដល់សោះ»។
គួរបញ្ជាក់ផងដែរថាករណីចោរគាស់ដំបូលចូលយកទូរស័ព្ទនេះមិនមែនទេីបតែលេីកទីមួយទេ ដោយកន្លងមកក៏ធ្លាប់មានករណីដូចគ្នានេះកេីតមានឡេីងជាញឹកញាប់ផងដែរ ចឹងសូមបងៗអ្នករកស៉ីលក់ដូរទូរស័ព្ទតាមហាងទាំងអស់ មេត្តាបង្កេីតការប្រុងប្រយ័ត្នអោយបានខ្ពស់ ជៀសវាងបាត់បង់ទ្រព្យសម្បត្តិដែលខំរកទាំងញេីសឈាម ៕