ធម្មជាតិបង្កើតមនុស្សមកមានប្រុសមានស្រី តែមិនប្រាកដជាចិត្ត គំនិត ពួកគេសុទ្ធតែដូចទៅនឹងរូបរាងដែលពួកគេមានពីកំណើតឡើយ ដោយអ្នកខ្លះកើតមកស្រីចរិតជាប្រុស ហើយប្រុសចរិតជាមនុស្សស្រី (ស្រីតែងខ្លួនប្រុស ប្រុសតែងខ្លួនស្រី ស្រីស្រលាញ់ស្រី ប្រុសស្រលាញ់ប្រុស) ដោយការកើតមកខុសធម្មជាតិបែបនេះមិនមែនទើបតែមានសព្វថ្ងៃនោះទេ តែដោយសារតែកាលពីមុនមនុស្សគ្រប់គ្នាហាក់មានការរើសអើសខ្លាំង ធ្វើឱ្យអ្នកមានចរិតខុសធម្មជាតិព្យាយាមលាក់បាំងខ្លួនឯងកុំឱ្យគេចោទថាជាមនុស្សក្រៅសង្គម។
ជាក់ស្តែងសម័យនេះគឺ ឆ្នាំ ២០២០ ទៅហើយ អាចថាជាសម័យដែលមនុស្សគ្រប់គ្នាមានសិទ្ធស្មើភាពគ្នា គ្មានការរើសអើង ភេទ ពណ៌ សម្បុរ ឬជាតិសាសន៍នោះឡើយ ដែលធ្វើឱ្យអ្នកដែលកើតមកខុសធម្មជាតិបានចាប់ផ្តើមទទួលស្គាល់ការពិត និងអាចរស់ជាអ្វីដែលខ្លួនឯងពិតប្រាកដដោយមានសង្គមទទួលស្គាល់ ដោយប្រទេសខ្លះថែមទាំងបានបើកសិទ្ធឱ្យមានការរៀបការភេទដូចគ្នាផងដែរ ដោយក្រុមពួកគេដែលខុសធម្មជាតិមានប្រភេទខុសៗគ្នាដូចជា៖
-Lesbian - សំដៅទៅដល់ នារីពេញលក្ខណៈ ស្រឡាញ់នារីដូចគ្នា
-Gay - សំដៅដល់ក្រុមបុរសស្រឡាញ់បុរស
-Bisexual - សំដៅអ្នកស្រឡាញ់ទាំង២ភេទ
- Tom - សំដៅដល់ នារីដែលមានចរិតលក្ខណៈ និងការស្លៀកពាក់ជាបុរស និងស្រឡាញ់នារីពេញលក្ខណៈ (Straight Female)
ហើយនៅប្រទេស កម្ពុជាវិញ យើងបានប្រើប្រាស់ពាក្យ អ្នកស្រឡាញ់ភេទដូចគ្នាសម្រាប់ក្រុម LGBT (Lesbian, Gay, Bisexual និង Transgender) ទាំងអស់។
តែមិនប្រាកដថាមនុស្សគ្រប់គ្នាទូទាំងពិភពលោកគាំទ្រមនុស្សដែលកើតមកខុសធម្មជាតិដែរ ដែលសូម្បីតែប្រទេសកម្ពុជាយើងទោះមានការទទួលស្គាល់នូវក្រុមមនុស្សខុសធម្មជាតិ តែមានក្រុមមនុស្សមួយចំនួននៅតែប្រកាន់ ស្អប់ខ្ពើម និងរើសអើងពួកគេ ថែមទាំងយកពួកគេមកលេងសើចបែបមើលងាយផងដែរ រហូតធ្វើឱ្យក្រុមមនុស្សខុសធម្មជាតិអាចប្រឈមមុខនឹងការរើសអើសក្នុងសង្គម និងកើតជំងឺបាក់ទឹកចិត្ត។
មិនខុសអីពីថ្មីៗនេះទេ យើងខ្ញុំសូមលើកឡើងពី Vlogger មួយរូបដែលមានឈ្មោះល្បីគួរសមផងដែរក្នុងបណ្តាញសង្គម Facebook និង Youtube ឈ្មោះ Bro Nha ដែលការពិតទៅ Bro Nha ជាមនុស្សស្រីដែលមាននិស្ស័យ និងការតុបតែងខ្លួនជាមនុស្សប្រុស។ ទោះបីជាមានមនុស្សមួយចំនួនតែងតែខមមិនពាក្យឌឺដង និងមានអាការជ្រេញ Bro Nha តែកន្លងមក Bro Nha ហាក់មានស្ងប់ស្ងាត់ខ្លាំងដែលមនុស្សគ្រប់គ្នាស្មានថា Bro Nha មិនខ្វល់ពីសម្តីមនុស្សជុំវិញ។
តែអ្វីៗត្រូវបានលាតត្រដាងក្រោយមានបងស្រីម្នាក់ បានចេញមុខបញ្ជាក់ថា ពេលនេះ Bro Nha ពិតជាមានអាការបាក់ទឹកចិត្តខ្លាំងណាស់ ដែលអាការបែបនេះយើងអាចស្មានបានថាវាប្រហែលជាកើតមានយូរមកហើយ តែការដែល Bro Nha ស្ងប់ស្ងាត់ព្រោះតែមិនចង់តបត មានជម្លោះ និងមានចិត្តស៊ូអត់ទ្រាំខាំមាត់តែប៉ុណ្ណោះ។
តាមរយៈគណនីហ្វេសប៊ុក Kang Sopharoth បានរៀបរាប់ថា៖ « ម៉ោងថ្មើរនេះហើយ ប្អូនវាឆាតមកយំ ថាវាបាក់ទឹកចិត្ត😣 និយាយត្រង់ខ្ញុំមិនត្រូវជាអ្វីនឹង Bro Nha ទេ តែស្រលាញ់ដូចប្អូនបង្កើត ស្គាល់ដោយសារ គាត់លក់អីតាមចិញ្ចើមថ្នល់ជិតផ្ទះខ្ញុំ។ ញាំយូរៗឡើងស្គាល់ ហើយស្រលាញ់ដូចប្អូនបង្កើត ព្រោះហេតុតែចង់បង្ហាញម៉ាក់ថាខ្លួនអាចធ្វើបាន ខ្លួនរឹងមាំ ក្មេងនឹងតស៊ូណាស់ ស្លូតបូត ស្មោះត្រង់ គោរពនិងឲតំលៃគេ។ តែអ្វីដែលទទួលបានគឺមិនអាច ហាមឃាត់មនុស្ស bully ខ្លួនបាន😣
Guys are u satisfied with ur pong kdor that y u ask like this? Girls are u satisfied with ur period that why u ask like this? I’m so proud of ur parents that have kids like u guys. That’s called bully. That’s how social and education treat u like this?
Ps: Bro Nha ដូចបងនិយាយ អានពាក្យដែលបងនិយាយ និងខមមេនផុសបង កុំអានខមមេនផេក។ បងគ្រាន់តែចង់ឃើញប្អូនញញឹម និងជោគជ័យប៉ុននោះ » ។
យើងខ្ញុំសង្ឃឹមថាក្រោយពីប្រិយមិត្តបានអានអត្ថបទនេះ ជាពិសេសអ្នកដែលខមមិនពាក្យអសុរោះ និងប្រើសម្តីឡកឡើយមើលងាយទាំង Bro Nha និងអ្នកដែលខុសធម្មជាតិទាំងអស់សូមមេត្តាពិចារណាឡើងវិញ បើកចិត្តឱ្យទូលាយ ឈប់រើសអើងពួកគេ ព្រោះគ្មានអ្នកណាម្នាក់ដែលកើតមកហើយចង់ក្លាយទៅជាមនុស្សខុសលក្ខណៈ ខុសគេ និងត្រូវបានសង្គមមើលងាយនោះទេ តែនេះជាអ្វីដែលធម្មជាតិផ្តល់ឱ្យ ហើយក៏មិនអាចកែប្រែបាន។ យើងខ្ញុំជឿថាបើពួកគេមានជម្រើស ពួកគេក៏មិនចង់ក្លាយទៅជាបែបនេះដែរ៕
បញ្ជាក់៖ នេះមិនមែនត្រឹមតែជារឿងរបស់ Bro Nha តែវាជារឿង និងបញ្ហាទាក់ទងនឹងសិទ្ធ យ៉េនឌ័រ ទាំងអស់នៅកម្ពុជា ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
(ខាងក្រោមនេះជាខមមិនរើសអើង លេងសើច ដែលមិនគួរកើតចេញពីយុវជន និងប្រជាជនខ្មែរ)