មនុស្សស្រីខ្លាំងពូកែ! ត្រូវតែមានចំណុចទាំងនេះ ទើបហៅថា ជាមនុស្សស្រីខ្លាំងពិតប្រាកដ

មនុស្សភាគច្រើនតែងគិតថា មនុស្សស្រីទន់ជ្រាយណាស់ ជាពិសេសគឺ គំនិតជំនាន់មុន គិតថា មនុស្សស្រីត្រឹមតែជាស្ត្រីមេផ្ទះ នៅតែផ្ទះ ធ្វើម្ហូបដៃបាយ រៀបចំផ្ទះតេប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់អ្នកដែលជាស្ត្រីកើតក្នុងសម័យថ្មីនេះ ម៉េចនឹងអាចនៅបង្វិលតែចង្ក្រានបានទៅ ដូចនេះ បើចង់ក្លាយជាមនុស្សស្រីពូកែ ជាស្ត្រីខ្លាំងពិតប្រាកដ ត្រូវតែកែប្រែពីខ្លួនឯងជាមុន។

 

86217670_3065810910311484_858049713151148032_o

ជាក់ស្ដែង មនុស្សស្រីខ្លាំងពូកែបិតប្រាកដ ត្រូវតែមានចំណុចខាងក្រោមនេះ ៖

១. ទន់ភ្លន់ តែមិនុមែនទន់ជ្រាយទេ។

២.រួសរាយ តែមិនមែនរាយមាយ។

៣. សាមញ្ញ តែមិនមែនសោះកក្រោះឡើយ។

៤. រឹងមាំ តែមិនមែនរឹងរូសទេ។

៥. ពូកែសម្ដី តែមិនមែនពូកែតែស្រែក ជេរ និយាយអត់ប្រយោជន៍នោះទេ។

៦. នឹងធឹង តែមិនមែន ធ្មឹង ថ្មក់ថ្មូវទេ។

៧. ចេះដឹង តែមិនមែនចេះដល់ថ្នាក់មើលស្រាលអ្នកដទៃឡើយ។

៨. ចេះគិតសម្រេចចិត្ត តែមិនមែនអត្តនោម័តិតែខ្លួនឯងទេ។

84594403_3065810936978148_2895074821001969664_o

ធ្វើជាមនុស្សស្រីខ្លាំង ពូកែរឹងមាំ មិនខ្វះទេអ្នកចង់បាន អ្នកត្រូវការ កុំធ្វើជាមនុស្សស្រី ជាបន្ទុកដល់អ្នកណា វាមិនល្អនោះឡើយ។ យើងខ្លាំងជាមុនសិន ទើបគេព្រមជួយ ទើបគេស្ញើចសរសើរ និងឱ្យតម្លៃ កុំធ្វើជាមនុស្សស្រី ចេះត្រឹមតែតែងខ្លួន ដើរលេង ស៊ីចាយ ដោយមិនចេះអ្វីដែលមានប្រយោជន៍នោះ៕

86266317_3065810843644824_5062692283548172288_o

86347902_3065810803644828_3758229038359904256_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ