អ្នក​ធ្លាប់​ជួប​ទើប​យល់! កូនខ្លះកើតមកមានរបស់ប្រើពេញដៃ តែខ្លះកំព្រារកតែឈ្មោះឪពុកម្តាយហៅគ្មាន

ជីវិត​កើត​មក​ក្នុង​ពិភព​តែ​មួយ ប៉ុន្តែ​អ្នក​មិន​អាច​កំណត់​ចាប់​យក​វាសនា​ល្អ​ឬ​អាក្រក់​បាន​នោះ​ទេ ពោល​គឺ​គ្រប់​យ៉ាង​សុទ្ធ​តែ​ធម្មជាតិ​ជា​អ្នក​កំណត់​មក​ទាំង​អស់។ កូន​ខ្លះ​កើត​មក​ក្នុង​ជីវភាព​គ្រួសារ​ធូរធារ​សម្បូរសប្បាយ​ចាយ ​តែ​ទន្ទឹម​នោះ​កូន​ខ្លះ​ទៀត​កើត​មក​មាន​ម្ដាយ​តែ​គ្មាន​ឪពុក ខ្លះ​កើត​មក​បាន​ឃើញ​ពន្លឺ​ថ្ងៃ​ដូច​គេ​ឯង តែ​ការ​រស់នៅ​សឹង​តែ​រក​បាយ​ចម្អែត​ក្រពះ​គ្មាន។

87308501_185842352759409_5221966683249311744_n

87145232_185842332759411_8240481020411904000_n

មាន​តែ​អ្នក​ធ្លាប់​បាន​ជួប​ទេ ទើប​យល់​អារម្មណ៍​មួយ​នេះ! នៅ​ពេល​ដែល​យើង​ជា​កូន​កំព្រា ដើរ​តែតោ​គ្មាន​ការ​ថ្នាក់ថ្នម មិន​មាន​ឱកាស​ទទួល​ភាព​កក់ក្ដៅ បាន​ត្រឹម​ឈរ​សម្លឹង​ពី​ចម្ងាយ ហើយ​អាសូរ​ស្ដាយ​នឹង​ព្រហ្មលិខិត​របស់​ខ្លួន​ឯង ដែល​គ្មាន​សំណាង​ដូច​កូន​គេ​ឯ​ទៀត ទាំង​ដែល​ខ្លះ​គេ​អាយុ​ស្រករ​ឯង​ដែរ​នោះ។

87094356_185842246092753_5177079915614306304_n

86810228_185842312759413_8663030374122651648_n

Fcbc6c744d34a46afd25

ខណៈ​ពេល​ដែល​គេ​កំពុង​មាន​ម្តាយ​មើល​ថែ​ចិញ្ចឹម​បីបាច់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ មិន​ខ្វះ​របស់​របរ​ហូប​ចុក មិន​ខ្វះ​សម្ភារៈ​ប្រើប្រាស់ មិន​ខ្វះ​ការ​ទទួល​នៅ​អារម្មណ៍​កម្សាន្ត​សប្បាយៗ ខុស​ពី​យើង​ដែល​បាន​ត្រឹម​គិត បាន​ត្រឹម​ស្រមៃ សឹង​តែ​ពេល​ខ្លះ​ចង់​បោះបង់​ជីវិត​របស់​ខ្លួន​ឯង​ម្តងៗ​ចោល​ក៏​មាន។

86807880_185842289426082_782208617997664256_n

2030946afe7c573649a403538d4d13f9 E1575690865746

39218be9aaa943f71ab8

0ce18c29ad6944371d78

សរុប​មក​នេះ​ជា​សារ​អប់រំ​មួយ​សម្រាប់​កូន​ប្រុស​ស្រី​គ្រប់​រូប ដែល​មាន​ឪពុក​ម្តាយ​លោក​កំពុង​នៅ​ក្បែរ ​ហើយ​នោះ សុំ​ប្រើប្រាស់​ពេលវេលា​ដ៏​មាន​តម្លៃ​មើល​ថែ​និង​សង​គុណ​លោក​ឲ្យ​បាន​ល្អ​ខ្លះ​ផង ព្រោះ​ក្នុង​ពេល​តែ​មួយ​នោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​ប្រាថ្នា​ចង់​បាន​ត្រឹម​ពេលវេលា​សប្បាយ​ជួបជុំ​គ្រួសារ​ដូច​ជា​អ្នក ​តែ​បាន​ត្រឹម​ប្រាថ្នា​ហើយ​គ្មាន​ថ្ងៃ​អាច​ឲ្យ​ក្តី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​រួច​ឡើយ រហូត​ដល់​ពេល​ខ្លះ​ទោះ​យើង​មាន​លុយ​ក៏​មិន​អាច​ទិញ​ក្តី​សុខ​នៃ​ការ​ជួបជុំ​ម្តាយ​ឪពុក​នោះ​បាន​មក​វិញ​ដែរ៕

រក្សាសិទ្ធអត្ថបទ៖ Knongsrok