កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាស់នូវអនុក្រឹត្យថ្មីមួយដែលនៅក្នុងអនុក្រឹត្យនោះបានបញ្ជាក់ទៅដល់ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម អ្នកផលិតវីដេអូ ព្រមទាំងសិល្បៈករ សិល្បៈការីទាំងឡាយ ដែលធ្លាប់តែយកបទចម្រៀងដែលជាទំនុកដើមកាលពីបុរាណមកកែប្រែដោយមិនមានការអនុញ្ញាតិ សូមមេត្តាបញ្ឃប់ជាបន្ទាន់ ។
នៅក្នងអនុក្រឹត្យមួយនេះក្រសួងវប្បធម៌បានបន្ថែមទៀតថា " ការកែប្រែនូវចំណងជើងរឺទំនុកដើម ការថតឡើងវិញដើម្បីយកទៅបង្ហោះតាមបណ្តាញសង្គម រឺតាមទូរទស្សន៍នានា ដោយពុំមានការអនុញ្ញាតិ នេះចាត់ទុកថាជា ការំលោភបំពានលើសិទ្ធសិលធម៌និងសិទ្ធបេតិកភណ្ឌរបស់អ្នកនិពន្ធ ហើយប្រសិនបើរកឃើញករណីណាមួយដូចខាងលើក្រសួងនិងអនុវត្តតាមផ្លូវច្បាប់ ។ ការធ្វើបែបនេះក៏ព្រោះតែចង់លើកស្ទួយនិងថែរក្សារស្នាដៃដើម ក៏ដូចជាចង់អោយមានការបង្កើតនូវស្នាដៃថ្មីៗជាច្រើនទៀត" ។
គួរបញ្ចាក់ផងដែរថាបទល្មើសនេះនិងត្រូវចាត់វិធានការដែលត្រូវពិន័យជាប្រាក់ចាប់ពី ៥លានរៀល ទៅ ២៥លានរៀល ឬត្រូវជាប់ពន្ធធនាគារពី ៦ខែទៅ ១២ខែ ក្នុងករណីនៅតែមិនរៀងចាល ។
នេះជារឿងដ៏ល្អមួយដែលនិងធ្វើអោយវិស័យសិល្បៈនិងការផលិតថ្មីនៅប្រទេសកម្ពុជាយើងកាន់តែមានការរីកចម្រើនទៅមុខដើម្បីអាចធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ៕