បង្ហាញពីក្តីស្រាលាញ់របស់អ្នកដោយគ្រាន់តែចូលរួមជាមួយនិងកម្មវិធីសប្បុរសធម៌របស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ

នៅក្នុងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ កម្មវិធីសប្បុរសធម៌ លើកទី ១១ និងធ្វើឡើងនៅ សកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលចាប់ផ្តើមនៅវេលាម៉ោង ៧ : ៣០ ព្រឹក រហូតដល់ម៉ោង ៤:៣០ នារីរសៀល ។

កម្មវិធីទាំងមូលនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីសកម្មភាពសប្បុរសធម៌និងអំពើមនុស្សធម៌ដើម្បីប្រជាជននិងសង្គមជាតិយើង ។

ក្នុងកម្មវិធីនេះនិងបើកអោយសិស្សានុស្សនិងក្រុមហ៊ុនជាច្រើនទៀតអាចបើកជាស្តង់សម្រាប់លក់ វត្ថុអនុស្សាវរីយ៌ និងរបស់របរប្រើប្រាស់ ព្រមទាំងមុខម្ហូបជាតិនិងអន្តរជាតិជាច្រើនទៀត ។ ជាមួយនិងកម្មវិធីមួយនេះក៏បើកអោយក្រុមហ៊ុនជាច្រើនអាចចូលរួមផ្សព្វផ្សាយតាំងពិពណ៌ពីសមិទ្ធផលរបស់ខ្លួនបានផងដែរ ។

87039874_574653086595993_6575005918361026560_n

សម្រាប់អ្នកចូលរួមនៅក្នុងកម្មវិធីនេះ មិនត្រឹមតែអាចចូលជាសប្បុរសធម៌បានប៉ុណ្ណោះ ប៉ុន្តែក៏អាចស្វែងរកពត៌មានក៏ដូចជាចំណេះដឹងថ្មីបានបន្ថែមទៀតផងដែរ ​ ហើយអ្នកចូលរួមក៏អាចសាកល្បងនូវមុខម្ហូបប្រចាំតំបន់និមួយៗ ព្រមទាំងអាចចូលរួមកំសាន្តសប្បាយជាមួយនិងការប្រគុំតន្រ្តីនិងរាំលេងជាមួយនិងតារាកិត្តយសជាច្រើនរូបទៀត ។

87031852_574653139929321_4960716196434411520_o

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ Facebook ផ្លូវការរបស់ សកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បាន ៕

Photo_2020 02 21_00 17 16