អស់ទាស់ ! រឿងថ្មី​ទើបមកដល់សម្រាប់អ្នកស្រលាញ់សត្វចិញ្ចឹមជាពិសេសគឺ​ សុនខ​ តែម្ដង !

ប្រិយមិត្តបានជ្រាបហេីយថា​ សព្វថ្ងៃនេះភាពយន្តដែលទាក់ទងពីសត្វ​ ដែលមានស្ទេីរតែគ្រប់ប្រទេសជាអ្នកផលិត​ ហេីយរឿងខ្លះទទួលបានការគាំទ្រជាច្រេីនពីសំណាក់ទស្សនិកជន​ ។

 

D3fb8c9d Bfa1 4d11 A9ab B4b1b9714610 Cotw_2k_stills_05_13_14_02

The Call Of The Wild 1 600x251

ពេលនេះ​មានរឿងថ្មីមួយទៀតហេីយពិសេសជូនអ្នកទស្សនិកជន​ ជាពិសេសអ្នកស្រលាញ់សត្វ​ សុនខ​ ពិតជាត្រូវម៉ាច់តែម្ដង​ ដែលរឿងនោះមានចំណងជេីងថា​ The Call Of The Wild ឫក៏ដំណេីរផ្សងព្រេងគ្មានព្រំដែន​ ។ រឿងនេះត្រូវបានផលិតដោយ​ The 20 Century Studios ហេីយគ្រប់គ្រងដោយផលិតកម្មយក្ស​ ខាងផលិតរឿងបែបផ្សងព្រេង​ ក៏ដូចជាតុក្កតា​ Disney ។ សម្រាប់សាច់រឿងគឺថ្លែងអំពី​ សុនខមួយក្បាលមានឈ្មោះថា​ Buck ដែលគេគឺជាឆ្កែរបស់​ ចៅក្រមល្បីឈ្មោះ​ Miller ដែលអាចថា​ Buck គឺជា​ ស្ដេចឆ្កែ​ គ្មាននរណាហ៊ានប៉ះគេនោះទេ​ ។ ក៏ប៉ុន្តែដំណេីរជីវិតរបស់​ Buck មិនមែនស្រួលនោះទេដោយសារតែ​ Buck ត្រូវបានគេចាប់យកទៅលក់ធ្វេីឱ្យដំណេីរជីវិតរបស់​ Buck ត្រូវជួបរឿងទុក្ខសោកជាច្រេីន ។

CallWildPoster

__5e1e6a5973463

កុំភ្លេចណាទស្សនារឿង​ The Call Of The Wild មានចាក់បញ្ចាំងពីថ្ងៃទី​ ២០​ ខែ​ កុម្ភៈ​ នេះតទៅ ៕

អត្ថបទដោយ៖ TIM