ជាការពិតណាស់បណ្តាញទំនាក់ទំនងសង្គម Facebook នៅក្នុងពេលបច្ចុប្បន្នត្រូវបានគេនិយមលេងខ្លះណាស់ មិនថាតែវ័យក្មេង ឬវ័យចំណាស់នោះទេ ដោយអ្នកខ្លះប្រើប្រាស់វាលេងដើម្បីបំបាត់ការអផ្សុក រាប់អានមិត្តភក្តិ មើលព័ត៌មាន លក់អីវ៉ាន់អនឡាញជាដើម ឯអ្នកខ្លះក៏ឈ្លក់វង្វេងនឹងខ្លួនឯងដើម្បីចង់បាន Like និង Comment ដោយការប្រឹងថតរូបស្អាតៗ ឬស៊ីចស៊ីបង្ហោះជាពិសេសគឺការថតរូប Selfie ប្រឹងធ្វើមុខខ្ជូតជាដើម។
តែការពិតទៅ អ្នកប្រហែលជាមិនបានដឹងទេថា ការថតរូប Selfie ឬជាការថតរូបដោយខ្លួនឯងប៉ះពាល់ដល់សុខភាពខ្លាំងយ៉ាងណានោះ ដោយគេបានរកឃើញថាអ្នកដែលឧស្សាហ៍ថតរូប Selfie បង្ហោះបង្អួតគេច្រើន អាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល និងដំណើរការមិនប្រក្រតីទៀតផង នេះបើយោងតាមរយៈការសិក្សាពីអ្នកវិទ្យាសាស្រ្តជាច្រើនរូប។
ដូចដែលយើងបានដឹងហើយថារាល់ពេលយើងធ្វើការថតរូប Selfie យើងនឹងធ្វើរឹកពារប្រឹងៗមិនមែនជាបែបធម្មជាតិ ពោលគឺខួរល្បាលនឹងបញ្ជាដោយស្វ័យប្រវត្តិថា ឱ្យយើងធ្វើយ៉ាងណាឱ្យខ្លួនឯងមើលទៅស្អាត ល្អឥតខ្ចោះ ដែលការប្រឹងបែបនេះ យូរៗទៅ ឬច្រើនដងពេក អាចនឹងធ្វើឱ្យប៉ះពាល់ដល់កោសិកាខួរក្បាល និងស្រោមខួរក្បាលផ្នែកខាង មុខ ត្រូវធ្វើការធ្ងន់ ហើយស្រោមខួរក្បាលផ្នែកខាងក្រោយវិញ នឹងមានការរីករាលដាលទៅលើខួរក្បាលទាំងមូល យ៉ាងឆាប់រហ័ស អាចបណ្តាលឱ្យកើតជំងឺភ្លេចភ្លាំង រហូតដល់កម្រិតធ្ងន់ផងដែរ ។
គួរឱ្យដឹងផងដែរថា បញ្ហានេះក៏អាចកើតមានឡើងដែរ សម្រាប់អ្នកដែលចូលចិត្តចុចទូរស័ព្ទលេងហ្វេសប៊ុករយៈពេលយូរ ក្រៅពីធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល ឆាប់ភ្លេចភ្លាំងហើយ អ្នកក៏អាចប្រឈមមុខនឹងការឈឺចាប់ខួរក្បាល ឈឺក្បាលប្រកាំង និងស្រវាំងភ្នែក ជាពិសេសអាចកើតស្ត្រេច និងតប់ប្រម៉ល់ទៀតផង៕