បាត់ដំបងប៉ុន្មានថ្ងៃនេះ ហាក់មានផ្សែងចុះអព័្ទខុសធម្មតា តើមកពីមូលហេតុអ្វី?

បាត់ដំបង ៖ ប្រហែលជា១ម៉ោងមុន នៅកណ្តាលក្រុងបាត់ដំបងស្រាប់តែមានផ្សែងចុះអ័ព្ទខុសធម្មតា ដែលបញ្ហានេះធ្លាប់បានកើតឡើង2ដងរួចមកហើយ ពោលគឺប្រហែល១សប្តាហ៍មុន ក៏មានផ្សែងចុះអ័ព្ទ ពេលយប់ធ្វើអោយមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងផ្ទាល់តែម្តង។

FB_IMG_1582127849704

FB_IMG_1582127847445

យោងតាមសំដីប្រជាពលរដ្ឋនៅតំបន់នោះ អ្នកខ្លះនិយាយថាមកពីការដុតសំរាម ដែលធ្វើអោយសាយភាយផ្សែងឡើងអាប់អួរពេញក្រុង ឯអ្នកខ្លះទៀតនិយាយថា វាអាចជាផ្សែងពុល ។

FB_IMG_1582127851751

តែទោះជាយ៉ាងណាក្តី យើងមិននៅតែមិនទាន់ដឹងមូលហេតុ ដែលសុខៗស្រាប់តែមានផ្សែងចុះអ័ព្ទជាញឹកញយ ដែលជាហេតុធ្វើអោយប៉ះពាល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ក៏សង្ឃឹមថាអាជ្ញាធរក្រុងបាត់ដំបងនៅចាត់វិធានការ ដោះស្រាយបញ្ហានេះ ជូនប្រជាពលរដ្ឋដែលរស់នៅក្រុងបាត់ដំបងផ្ទាល់តែម្តង។

FB_IMG_1582127855393

រូបភាពដោយ ៖ បាត់ដំបង-Battambong

រក្សាសិទ្ធដោយ ៖ ក្នុងស្រុក