ស្នេហាគឺមានទំហំធំធេងលើសពីអ្វីៗទាំងអស់ រហូតដល់អ្នកខ្លះព្រមលះបង់គ្រប់យ៉ាងទាំងកម្លាំងកាយចិត្ត មើលថែមនុស្សដែលខ្លួនស្រលាញ់ ទោះពេលខ្លះខ្លួនឯងត្រូវទទួលការលំបាកបែបណាក្តី។
មិនខុសពីរូបភាពចាក់ដោតពិតៗប៉ុន្មានសន្លឹកពីគូស្នេហ៍មួយគូនៅឯទីក្រុង New York សហរដ្ឋអាមេរិក ក្នុងទីកន្លែងថ្មើរជើងមួយដែលខាងប្រុសបានបន្ទន់ជង្គង់ធ្វើជាកៅអីឲ្យខាងស្រីអង្គុយ ដែលមិត្តស្រីរបស់គេកំពុងអង្គុយនិយាយទូរសព្ទ។
រូបភាពនេះបានចែកចាយលើបណ្តាញសង្គម ហើយផ្ទុះការសរសើរមិនដាច់ពីមាត់ ដោយតាមអត្ថន័យបានឲ្យដឹងថាខាងប្រុសឃើញខាងស្រីនឿយហត់ ទើបធ្វើជាកៅអីបណ្តោះអាសន្នឲ្យមិត្តស្រីរបស់ខ្លួនអង្គុយអ៊ីចឹង ទាំងដែលខ្លួនមិនខ្លាចចុកជើងខ្លួនឯងនោះឡើយ៕