ជារឿងភ្ញាក់ផ្អើលថ្មីមួយទៀតហើយ ហេតុការណ៍ផ្ទួនៗបានផ្ទុះបន្តគ្នានៅក្នុងប្រទេសថៃ ដោយតាមរយៈវេបសាយ Thairath បានចុះផ្សាយមុននេះបន្តិចថា មានករណីបាញ់ប្រហារនៅក្នុងផ្សារទំនេីបមួយកន្លែងឈ្មោះ Century Movies Plaza នៅវេលាម៉ោង ៣ និង១៥នាទីរសៀលថ្ងៃទី១៨ ខែកុម្ភៈ នេះ បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ។
តាមសេចក្ដីរាយការណ៌បានអោយដឹងថា ករណីផ្ទុះអាវុធនេះកេីតឡេីងនៅមុខគ្លីនិកកែសម្ផស្ស ដែលមានទីតាំងស្ថិតក្នុងផ្សារទំនេីបនោះផ្ទាល់តែម្ដង ។
តែយ៉ាងណា ខណៈពេលនេះ យេីងនៅមិនទាន់ស្គាល់ពីអត្តសញ្ញាណជនល្មេីសនៅឡេីយទេ ពត៌មានបន្ថែមនឹងជំរាបជូននៅពេលក្រោយទៀត ៕
ប្រភព៖ thairath