រឿង Birds of Prey ត្រូវបានគេដឹងថាជាជាស្នាដៃថ្មីមួយទៀតហើយនៃចក្រវាឡ DC ដែលកំពុងតែចាក់បញ្ចាំងនៅទូទាំងពិភពលោក តែសម្រាប់ប្រទេសកម្ពុជាដោយសារតែបញ្ហាបច្ចេកទេសការចាក់បញ្ចាំងបានលើកមកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ វិញ។
អ្វីដែលភ្ញាក់ផ្អើលសម្រាប់ពេលនេះ តួឯកស្រីនៅក្នុងខ្សែភាពយន្តនេះ គឺ នាង Margot Robbie ដែលដេីរតួ Harley Quinn បានចូលរួមនៅក្នុងកម្មវិធីទូរទស្សន៌មួយដែលមានឈ្មោះថា Good Morning America ដែលមានការចូលរួមសំភាសន៍ជាមួយតារាដែលបានសម្ដែងក្នុងរឿង Birds of Prey។
តែអ្វីដែលហួសចិត្តនោះ លោក Michael Strahan ដែលជាពិធីករក្នុងកម្មវិធីបានច្រឡំមាត់និយាយថា៖ « ថ្ងៃនេះ រឿង Birds of Prey បានចាប់ផ្ដេីមវ៉ៃលុករោងភាពយន្តហេីយ មានតួអង្គជាច្រេីននៅក្នុងចក្រវាល Mavel មួយនេះ…»។ ស្រាប់តែពេលនោះ Rosie Perez ដែលជាតួសម្ដែងម្នាក់ក្នុងរឿងនេះបានកាត់សំដីពិធីករហេីយប្រាប់ទៅវិញថា វាជាចក្រវាល DC ទេ និយាយហេីយក៏នាំគ្នាសេីច ពិធីករក៏ហាក់មានការខ្មាសអៀន ស្ទេីរតែយកដៃបិទមុខខ្លួនឯង មិនគួរណាច្រឡំមាត់ទៅចេញ Marvel Universe វិញ។
ពេលនោះផងដែរ តួឯកស្រី Harley Quinn ហាក់ទំលាក់ទឹកមុខបន្តិច តែក្រោយពេលគេនាំគ្នាសេីច គាត់ក៏ញញឹមវិញ ហើយក្រោយមកកម្មវិធីក៏បានកាត់ត្រង់ឈុតដែលពិធីករ Strahan និយាយខុសនោះចោលតែម្តងទៅ៕
ប្រភព៖ PopcornKh