បច្ចុប្បន្នអាហារបែបសាច់អាំង និងស៊ុប បានក្លាយទៅជាចំណង់ចំណូលចិត្តមនុស្សជាច្រើន ដោយភាគច្រើនគឺសម្រាប់ទទួលទានជាអាហារពេលល្ងាច ឬយប់ៗតែម្តង ថែមទាំងមានហាងជាច្រើនសម្រាប់ជ្រើសរើសទទួលទានផងដែរ។
តែសម្រាប់អ្នកនៅម្តុំក្រាំងធ្នង់ ចង់ទទួលទានសាច់អាំង និងស៊ុបខ្យងឆ្ងាញ់មិនបាច់ទោណាឆ្ងាយនោះទេ ដោយនៅក្បែរវត្តក្រាំងធ្នង់មានហាងអាហារមួយកន្លែងល្បីថាមានស៊ុប និងសាច់អាំងឆ្ងាញ់មួយកន្លែងនោះគឺ ហាង « ស៊ុបខ្យងក្រាំងធ្នង់ » ។
ហាង « ស៊ុបខ្យងក្រាំងធ្នង់ » មានដាក់លក់មុខម្ហូបពេញនិយមជាច្រើន ដោយអាហារដែលទទួលបានការគាំទ្រខ្លាំងមានដូចជា ស៊ុបខ្យង ស៊ុបត្រី ខ្យងអប់ សាច់អាំង គ្រឿងសមុទ្រស្រស់ៗ រួមទាំងអាហារឆ្ងាញ់ៗជាច្រើនមុខទៀតសុទ្ធតែមានឱរសជាតិពិសេស។
សូមបញ្ជាក់ផងដែរថា សម្រាប់ប្រិយមិត្តដែលចង់សាកទទួលទានហាងអាហារឆ្ងាញ់ ហាង « ស៊ុបខ្យងក្រាំងធ្នង់ » អាចស្វែងរកបាននៅ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយទីតាំងងាយស្រួលរកមែនទែនគឺស្ថិតនៅជិតក្បែរវត្តក្រាំងធ្នង់តែម្តង ឬអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 098 717 772 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក