ក្បាច់គុនទាំង​ ៧ យ៉ាង​ ធានាថា ញ៉ែ​ Crush បាន ថែមទាំងមានប្រសិទ្ធភាពខ្ពស់

អាចនិយាយបានថា​ វាមិនខុសពីអ្នកធ្វេីការផ្នែក​ Sale ទេ​ គឺត្រូវមានគម្រោង​ ពូកែសំដី​ មុខក្រាស់​ ពូកែបញ្ចុះបញ្ចូល​ ទេីបលកលផលិតផលបាន​ ការដែលតាមញ៉ែ​ Crush អោយព្រមស្រលាញ់ក៏ដូចគ្នា​ ត្រូវមានតិចនិចមួយចំនួនដេីម្បីសម្រេច។​

ខាងក្រោមនេះជាចំណុចមួយចំនួនដែលប្រុសៗគួរយល់ដឹង ៖

១. សង្កេតមេីលគេមានសង្សាររឺនៅ?

ជំហ៊ានដំបូង​ យេីងត្រូវសង្កេតមេីលសិនថាគេមានសង្សារហេីយរឺនៅ? ដោយចូលមេីលក្នុង​ Profile facebook របស់គេ​ គេមានដែលបង្ហោះរូប​ Sweet ជាមួយអ្នកណា​ រឺមានដាក់​ relationship រឺអត់? បេីសិនជាមាន​ យេីងគួរតែប្ដូរទិសដៅ​ កុំបន្តមុខក្រាស់ដោយភាពមិនថ្លៃថ្នូរ​ តែបេីសិនគេមិនទាន់មានទេ​ វាជាឱកាសល្អរបស់យេីងហេីយ​ ។

២. តាមដាន​ និង​ ឧស្សាហ៌លេង​ comment ជាមួយគេ

ដាក់​ Account facebook គេ​ See first, រាល់ពេលដែលគេបង្ហោះ​ Status រឺ​រូបថត​ កុំភ្លេចឧស្សាហ៌ចូល​ React លេីផុសរបស់គេ​ បេីសិនជាគេផុស​ status បែប​ sad យេីងអាចចូល​ cmt សួរថា​ "កេីតអីហ្នឹង"? បេីគេ​ reply យេីងអាចបន្ត​ cmt​ លួងលោមគេបន្តិច​ អោយគេដឹងថាយេីងបានខ្វល់ខ្វាយពីគេ​ តែបេីគេមិន​ reply ក៏កុំទាន់អស់សង្ឃឹម​ ព្រោះមនុស្សស្រីពេលកំពុងពិបាកចិត្ត​ គេមិនចង់និយាយជាមួយអ្នកណាទេ​ បេីឃេីញគេផុសរូបបែបសប្បាយៗ​ យេីងអាចចូល​ទៅ​ cmt សរសេីរ​លេងសេីចតិចតួច​ ដេីម្បីអោយគេបានចំណាំឈ្មោះនិង​ Profile របស់យេីងសិន​ កុំទាន់ប្រញ៉ាប់ឆាតទៅគេ។

Unnamed

៣.  ចាប់ផ្ដេីមឆាតទៅគេ

បេីសិនសង្កេតឃេីញថាគេឧស្សាហ៏​ reply comment របស់យេីង​ បានន័យថាក្ដីសង្ឃឹមយេីងកាន់តែខ្ពស់ហេីយ​ យេីងអាចចាប់ផ្ដេីមឆាតទៅគេ​បែបធម្មតាៗដូចមិត្តភក្ដិ​ ហេីយសង្កេតមេីលថាតេីគេចូលចិត្តនិយាយពីប្រធានបទបែបណាខ្លះ​ ជៀសវាងនិយាយរឿងខ្លួនឯង​ រឺប្រធានបទដែលខ្លួនឯងចូលចិត្ត​ទៅកាន់នាងមុន ព្រោះអាចធ្វេីអោយនាងធុញលែងចង់ឆាតជាមួយទៀត​ ត្រូវដឹងពីអ្វីដែលនាងចូលចិត្តរឺមិនចូលចិត្ត​ ។

៤. ហាមសួរនាងនៅសំនួរទាំងនេះ

កុំសួរនាងថាមានសង្សាររឺនៅ​? សុំលេខទូរស័ព្ទបានអត់? ណាត់ជួបបានអត់? បេីអ្នកប្រញ៉ាប់សួរសំនួរទាំងនេះក្នុងដំណាក់កាលនេះ​ អ្នកនឹងបាត់បង់ឱកាសទាក់ទងនាងទាំងស្រុង​ ព្រោះនាងច្បាស់ជាដឹងថាយេីងកំពុងញ៉ែនាង​ 100% មនុស្សស្រីដែលមានសង្សារហេីយភាគច្រេីន​ គាត់មិនសូវចូលចិត្តលេងឆាតជាមួយប្រុសផ្សេងផ្ដេសផ្ដាសទេ​ ត្រូវបង្កេីតមិត្តភាពនិងស្វែងយល់ពីនាង​ យល់ចិត្តនាងអោយបានច្រេីន ដេីម្បីអោយនាងមានទំនុកចិត្តលេីអ្នក​ ថាអ្នកពិតជាមនុស្សគួរអោយរាប់អាន​ បេីទោះគេមិនទាន់មានចិត្តស្រលាញ់លេីយេីងវិញ​ ក៏គេអាចនឹងចាប់ផ្ដេីមចូលចិត្តយេីង។

៥. ត្រូវធ្វេីឱ្យនាងមានទំនុកចិត្តលេីអ្នក

មកដល់ចំណុចនេះអាចថាអ្នកសម្រេចបាន​ 60% ហេីយ​ ចឹងត្រូវបន្តធ្វេីអោយនាងទុកចិត្ត​ ជៀសវាងឆាតលេងរឺបង្ហោះរូបជាមួយស្រីផ្សេង​ ត្រូវដាក់គោលដៅលេីគេម្នាក់បានហេីយ​ ទោះបីមិត្តភក្ដិស្រីក៏ដោយ​ ព្រោះនាងអាចនឹងយល់ច្រឡំ​ ហេីយគិតថាអ្នកជាព្រាននារី​ មនុស្សស្រីគេមិននិយាយរឺសួរយេីងចំៗទេ​ តែគេនឹងសង្កេតមេីលតាមរយះទង្វេីដែលយេីងធ្វេី​ ត្រូវមានចិត្តស្មោះចំពោះនាងម្នាក់គត់​ បេីទោះបីមិនទាន់ក្លាយជាសង្សារពេញសិទ្ធក៏ដោយ។

KV0Arm

៦.  ហាមឆាត ឬ Call ទៅនាងញឹកញាប់ពេក

យេីងអាចបន្តលេង​ cmt និងឆាតជាមួយនាងជាប្រចាំ​ តែក៏មិនត្រូវឆាតទៅគ្រប់ពេលវេលាពេកនោះដែរ​ ត្រូវដឹងថាភាគច្រេីននាងទំនេរពេលណាខ្លះ​ ព្រោះបេីឆាតទៅញឹកញាប់ពេក​ វាបង្កអោយទៅជាការរំខានទៅវិញ​ ត្រូវទុកអោយនាងមានពេលផ្ទាល់ខ្លួនសំរាប់ខ្លួនឯងខ្លះ​ ថាមិនត្រូវនាងអាចនឹងកេីតចិត្តនឹកយេីងម្ដងម្កាលពេលដែលនាងទំនេរ​ មកដល់ចំណុចនេះអ្នកអាចនឹងមានសង្ឃឹម​ 80% ហេីយថានាងនឹងក្លាយជារបស់អ្នក។

៧.  ចាប់ផ្ដេីមណាត់ជួបគ្នាលេីកដំបូង

រកពេលសមរម្យមួយ​ សាកបបួលនាងចេញក្រៅ​ ទៅញ៊ាំអី​ មេីលកុន​ ទៅស្ដាប់តន្ត្រី​ រឺទៅកន្លែងណាដែលនាងចូលចិត្ត​ អាចអូសកាឡាប្រាប់នាងថា​ អោយនាងបបួលមិត្តភក្ដិដែរមក​ ទៅគ្នាច្រេីនអាចសប្បាយ​ កុំប្រញ៉ាប់ចង់ជួបនាងតែពីរនាក់​ តែបេីសិនជានាងចាប់ផ្ដេីមមានចិត្តលេីអ្នក​ រឺនាងចាប់ផ្ដេីមទុកចិត្តអ្នកមែនទែនហេីយ​ នោះនាងនឹងមិនខ្លាចមកជួបអ្នកតែពីរនាក់នោះទេ។ នៅពេលជួបគ្នានៅក្រៅ​ អ្នកត្រូវចេះនិយាយលេងខ្លះជាមួយនាង​ បេីនាងជាមនុស្សចូលចិត្តលេងសេីចច្រេីន​ កាន់តែល្អ​ តែបេីនាងជាមនុស្សស្ងប់ស្ងាត់​ កុំនិយាយលេងច្រេីនពេក​ ត្រូវរកប្រធានបទអីមួយដែលអ្នកដឹងថានាងចូលចិត្តមកនិយាយលេងជាមួយនាង​ យូរទៅ​ នាងនឹងចាប់ផ្ដេីមមានអារម្មណ៌ថាអ្នកជាមនុស្សដែលនាងមិនអាចខ្វះបាន​ ហេីយនាងនឹងចាប់ផ្ដេីមស្រលាញ់អ្នកវិញ។

អានចំណុចទាំងនេះហេីយ​ អ្នកអាចនឹងគិតថាពិបាក​ តែគ្មានអ្វីបានមកស្រួលៗដោយគ្មានការខំប្រឹងនោះទេ​ ស្រលាញ់គេត្រូវហ៊ានធ្វេីគ្រប់យ៉ាងដេីម្បីគេ​ បេីមិនហ៊ាន​ បន្តនៅ​អត់លិឍទៀតចុះ​ ។

រក្សាសិទ្ធ៖ ក្នុងស្រុក (Kmeo)

Tumblr_inline_pfltrfmvhf1qgmbtm_1280