នេះជាចំណេះដឹងទូទៅមួយដែលឪពុកម្ដាយគ្រប់រូបគួរយល់ដឹង ពីជំងឺ ជាប់អណ្ដាត ដេីម្បីជៀសវាងពីផលលំបាកផ្សេងៗដែលអាចកេីតឡេីងចំពោះកូនតូចរបស់លោកអ្នក ។
តាមរយៈការចែករំលែកចំណេះដឹងមួយនេះ ពីលោក វេជ្ជបណ្ឌិត ហ៊ាង រតនា ដែលលោកគ្រូបានបង្ហោះលេី facebook របស់ខ្លួនថា :
ទើបតែកាត់ការជាប់អណ្តាតអោយទារកម្នាក់ ក៏នឹកឃើញនិយាយពីជំងឺនេះបន្តិចទៅ។ «ជំងឺ Ankyloglossia រឺ Tongue Tie រឺខ្មែរហៅថា ជាប់អណ្តាត» គឺជាជំងឺដែលមានពីរកំណើត ដែលជាលិកាក្រោមអណ្តាតក្មេងភ្ជាប់អណ្តាតតឹងជាមួយក្រអូមមាត់ក្រោម។
+ផលលំបាក
_ធ្វើអោយក្មេងពិបាកមឹម ពិបាកបឺត និងងាយនឹងឈ្លក់ផងដែរ
_ប៉ះពាល់ដល់ការនិយាយ
_ប៉ះពាល់ដល់សុខភាពធ្មេញ និងមាត់
+ការព្យាបាល គឺត្រូវកាត់ដើម្បីបន្ធូរជាលិកានោះ តែការកាត់មានច្រើនរបៀបទៅតាមស្ថានភាពជាក់ស្តែង
_ការកាត់ត្រូវធ្វើចំពោះក្មេងដែលមានសុខភាពល្អ គ្រប់គីឡូ និងមិនកំពុងមានជំងឺផ្សេង ព្រោះក្រោយពេលកាត់នឹងមានប៉ះពាល់ដល់ការញាំមួយរយៈខ្លី។
_អាចកាត់ពីក្មេងអាយុ៦ខែឡើង (រឺទាបជាងនេះទៅតាមស្ថានភាពជាក់ស្តែង។
_ ការកាត់គឺប្រើថ្នាំស្ពឹក+ថ្នាំឃាត់ឈាម ចាក់នៅនឹងកន្លែងកាត់ មានការឈឺចាប់បន្តិចបន្តួចប៉ុណ្ណោះ។
វេជ្ជ. ហ៊ាង រតនា Dr. HEANG ROTTANA បងប្អូនដែលមានកូន រឺខ្លួនឯងមានជំងឺនេះអាចមកពិភាក្សា និងទទួលការព្យាបាលបាន។ Tel: 081301770 ៕