ថ្វីត្បិតតែពេលនេះសាលារៀនល្អៗមានច្រើន មន្ទីពេទ្យ ផ្លូវថ្នល់ក៏មានការអភិវឌ្ឍន៍ ប៉ុន្តែមិនមែនមានន័យថាគ្រប់ទីកន្លែងគឺសុទ្ធតែបែបនេះនោះទេ ។
ថ្មីៗនេះ ដោយសារតែជីវភាព ទើបធ្វើឱ្យកុមារៗនៅក្នុងសាលាដាច់ស្រយាលមួយកន្លែង បានបង្ខំចិត្តមករស់នៅឆ្ងាយពីសាលារៀនរហូតដល់ ១១ ទៅ ១២ គីឡូ ហើយអ្វីដែលកាន់តែសំខាន់នោះ គឺពួកគាត់សុទ្ធសឹងតែជាកុមារតូចៗដែលកំពុងតែត្រូវកាការសិក្សាដើម្បីក្រេបយកចំណេះវិជ្ជា ប៉ុន្តែពួកគាត់មិនអាចទៅរៀនបានទេព្រោះថាសាលារដ្ឋគឺនៅឆ្ងាយខ្លាំងមែនទែន រហូតធ្វើឱ្យមេភូមិ និងប្រជាជនសម្រេចចិត្តសាងសង់សាលារៀនក្បែរភូមិតែម្តងដើម្បីឱ្យក្មេងៗបានរៀន តែកាន់តែពិបាកពេលនេះគ្រូដែលធ្លាប់តែបង្រៀនលែងបានមកបង្រៀនហើយដោយសារតែជីវភាពខ្វះខាតក៏បានឡើងទៅធ្វើការនៅភ្នំពេញអស់។
បើយោងតាមរយៈគណនី ស្រេន វុធថា បានរៀបរាប់ថា៖ « កុមារកំសត់ទាំងនេះ រស់នៅឆ្ងាយពី សាលារដ្ឋ 11 ទៅ12 គីឡូដី ដូចនេះហើយ ពួកគាត់នៅ ក្មេងណាស់មិនអាចទៅរៀនឆ្ងាយបានទេ ពូមេភូមិ និង ប្រជាជន និង ខេត្តស្ទឹងត្រែង បានសង់ កន្លែនរៀនមួយចូលគ្នា ទាំងថ្នាក់១ទី២ទី៣ សំរាប់អោយក្មួយរៀន តែ ពេលនេះ គ្រូដែលធ្លាប់បង្រៀនក្មួយៗ ត្រូវ មករកការងារធ្វើ ដើម្បី ចឹញ្ចឹមគ្រួសារ កុមារក្រីក្រនេះ ដោយសាឆ្ងាយផង គ្មានវាសនាបានរៀនសូត្រចេះដឹង និងគេទេ សូមបង មេត្តាជួសង្រ្គោះពួកគាត់ផង 012 880 624/081 606 868 »។
ដូច្នេះប្រសិនជាមានបងប្អូន ឬសប្បុរសជនណាចង់ជួយជាថវិកា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕