Sturmgewehr 44 កាំភ្លើងរបស់​អាល្លឺម៉ង់ផលិត​ចុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ មាន​ប្រវត្តិយ៉ាងណា?

បច្ចុប្បន្ន​មាន​កាំភ្លើងវែង​ជា​ច្រើន​ប្រភេទ​កំពុងប្រើប្រាស់​ដោយ​អង្គភាព​ទាហានថ្មើជើង​នៃ​កងទ័ព​ក្នុង​ប្រទេស​នានា​លើ​សាកលលោក តែ​បើ​ក្រឡេក​ទៅ​ក្រោយ​ពោលគឺ​មុន​សង្គ្រាម​លោក​លើក​ទី​២ កាំភ្លើង​ម៉ាក​ Sturmgewehr 44 គ្មាន​នរណា​បាន​ស្គាល់​នោះ​ទេ។

Screenshot 2023 01 28 At 9.49.17 PM

ចុង​សង្គ្រាម​លោក​លើក​ទី​២អាល្លឺម៉ង់បាន​ណែនាំនិង​ផិត​កាំភ្លើង​នេះជា​ទ្រង់ទ្រាយធំតែ​ម្ដង​ហើយ​វា​បាន​បន្សល់ទុក​នូវឥទ្ធិពលមួយ​មក​ដល់​សម័យ​ក្រោយៗ​ទៀត​លើក​ផ្នែក​ខាង​រចនានិង​បង្កើត​ថ្មី​​ហើយ​វា​អាច​ជគំរូ​ដែល​យក​មក​ផលិត​ AK-47 ដ៏​ល្បី​ល្បាញរបស់​រុស្សី​ក្រោយ​សង្គ្រាម​លោក​លើក​ទី២​បន្ត​មក​ដល់​បច្ចុប្បន្ន។ ក្នុង​សង្គ្រាមលោក​លើក​ទី​១​ដែល​ជា​សង្គ្រាមបែបសម័យ​ទំនើបកើត​មុន​គេ​បាន​លេច​ចេញ​នូវ​រឿង​ភ្ញាក់ផ្អើល​មួយ​គឺ​ការ​ប្រើ​ប្រាស់​អាវុធជា​កាំភ្លើង​ដ៏​លើស​លប់​ប៉ុន្តែ​កាំភ្លើង​ទាំង​នោះ​មិន​មែន​ជា​មធ្យោបាយដ៏មាន​ប្រសិទ្ធភាពគ្រប់​គ្រាន់ អាច​ឲ្យ​សត្រូវ​ស្លាប់​និង​របួសច្រើន​នោះ​ទេ។

គោលគំនិតនិង​ដំណាក់កាលនៃ​ការ​បង្កើតក្នុងសង្គ្រាមលោកលើកទី១

កាំភ្លើងជាច្រើនត្រូវបានប្រើក្នុងសង្គ្រាមលើក​ទី១សុទ្ធតែ​ចាត់​ទុក​ជា​កាំភ្លើងទំនើប​សម័យ​នោះ ឧទាហរណ៍កាំភ្លើងវែងប្រើ​ប្រាស់ស្នូលដែករុញ​គ្រាប់ SMLE (កាំភ្លើងម៉ាក​ Lee-Enfield​ របស់​អង់គ្លេសប្រើ​ប្រាស់បង់​ដាក់គ្រាប់​តិច)ដែល​អាច​ដាក់​បាន​១០​គ្រាប់ ហើយអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលខ្ពស់ពីកម្លាំងបេសកកម្មអង់គ្លេសអាចបាញ់បានគោលដៅចំនួន ១៥គ្រប់ក្នុងមួយនាទីក្នុងក្នុង​ឆាកប្រយុទ្ធក្នុងសមរភូមិ​ដំបូងៗ។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! កាំភ្លើងនាសម័យនោះមាន​បញ្ហាច្រើន​ណាស់ គឺ​ក្នុង​ចំណោមគ្រាប់​ជា​ច្រើ​នដែលបាញ់​ចេញ​ត្រូវ​ចំ​គោលដៅ​តែ​២​ឬ​៣​គ្រាប់​ប៉ុណ្ណោះ។

Screenshot 2023 01 28 At 9.49.26 PM

សម័យ​នោះ​កាំភ្លើង​ធំបាញ់​ចេញ​ពី​បន្ទាយ(Artillery )ឯណោះវិញ​តែ​ដែល​ជាអ្នក​សម្លាប់​មនុស្សច្រើន​ជាង​គេ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​ខណៈទាហានអង់គ្លេស​និង​បារាំង៧០​ភាគ​រយ​ស្លាប់​និង​របួស​ដោយ​សារ​កាំភ្លើងធំ​ក្នុង​សមរភូមិ​ខាង​លិច​ហើយ​ប្រហាក់​ប្រហែល៦០​នៃ​ទាហាន​អាល្លឺម៉ង់​ក៏​ស្លាប់​ដោយ​សារ​កាំភ្ល់ើង​ធំ​នេះ។ កាំភ្លើង​ដែល​សម្លាប់​មនុស្ស​ច្រើ​ជាង​គេ​ទី​២​គឺ​កាំភ្លើងយន្ត។

យើងមិនអាចបែងចែករវាងអ្នករបួសក្នុងការប្រយុទ្ធដែលបណ្តាលមកពីកាំភ្លើងយន្តនិងកាំភ្លើងវែង​នោះទេ ព្រោះកាំភ្លើងយន្តធុនធ្ងន់ភាគច្រើនប្រើដោយភាគីទាំងអស់ដូចកាំភ្លើងវែងសម្រាប់​ទាហានថ្មើរជើងដែរ។ ទោះជាយ៉ាងណាក៏ដោយ! ការសង្កេតលើសមរភូមិបានបញ្ជាក់យ៉ាងច្បាស់ថាកាំភ្លើងយន្តជាអ្នកទទួលខុសត្រូវចំពោះការ​ស្លាប​និង​របួសច្រើនជាងកាំភ្លើងវែង។

បញ្ហានេះមិនមែនជាកំហុសរបស់កាំភ្លើងតែម្យ៉ាងនោះទេ ហើយជាមធ្យមដែលកាំភ្លើងត្រូវបានប្រើក្នុងសង្គ្រាមលោកលើកទី ១ អាច​បាញ់​បានចម្ងាយជាង ៧០០ម៉ែត្រ។ នៅចំងាយឆ្ងាយបែបនោះនិងប្រើរង្វង់ដែកសម្រាប់​តម្រង់​ទៅគោលដៅ វា​កម្របាញ់​ត្រូវ​គោលដៅដែលមាន​ទំហំប៉ុនមនុស្សដោយគ្រាន់តែកម្លាំងគ្រាន់តែកម្លាំងគ្រប់​ហោះអាចឲ្យ​គោលដៅស្លាប់​ឬ​ឈឺខ្លាំងបាន។ អ្វីដែលចាំបាច់ពេល​នោះគឺអាវុធដែលអាចចល័តតាមខ្លួនបានដោយទាហានម្នាក់ និងមានសមត្ថភាពអាចបាញ់បានដោយស្វ័យប្រវត្តិក្នុងរយៈ​ចម្ងាយឆ្ងាយ​និង​ចំ​គោលដៅ។

Singapore Type 38 EDIT

កាំភ្លើងដំបូង​គេដែល​ផលិត​ក្នុង​គោលបំណងផ្ដល់​ទំនុក​ចិត្តនិង​មាន​គុណភាព​គឺ ដែល​ឌីសាញ​ដោយ​លោក Captain Fyodorov ក្នុង​ជួរកងទ័េះរុស្សី​នៅ​ឆ្នាំ​១៩១៥។​កាំភ្ល់ង​នេះ​អាច​ដាក់​គ្រាប់​របស់កាំភ្លើង​ជប៉ុន SR Arisaka មាន​ទំហំ​៦.៥x៥០មីលីម៉ែត្រ​ដែល​គេ​ឃើញ​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយក្នុង​ប្រទេស​រុស្សីសម័យ​កាល​នោះ​ហើយ​កាំភ្លើង ​ជប៉ុន SR Arisaka ​ក៏​មាន​យ៉ាង​ច្រើន​ដែរ។  ​ជប៉ុន SR Arisaka ​មាន​បង់មួយ​អាច​ដាក់​បាន​២៥គ្រាប់​ហើយ​បវា​ជា​កាំភ្លើងស្វ័យប្រវត្តិដ៏​ពេញ​លេញ​មួយ។​ប៉ុន្តែ​រុស្សី​បាន​ប្រើប្រាស់ក្នុង​សង្គ្រាម​លោកលើក​ទី​១តិច​តួច​ប៉ុណ្ណោះ រួម​ទាំង​ក្នុង​សង្គ្រាម​ស៊ីវិល​រុស្សី​ផង​ដែរ។

Screenshot_4

The Fedorov Avtomat អាច​ចាត់​ទុក​ថាជាឧទាហរណ៍ដំបូងបំផុតដែល​គេហៅ​ថា​កាំភ្លើងប្រយុទ្ធ( Assault rifle) ប៉ុន្តែវា​មិន​មែន​ជា​កាំភ្លើង​ដែល​ទទួល​បាន​ជោគជ័យក្នុងសង្គ្រាម​នោះ​ទេ។ វា​មាន​សភាពស្មគស្មាញ​និង​តម្លៃ​ថ្លៃក្នុង​ការ​ផលិត ជា​ពិសេស​វា​បាញ់​មិន​បាន​ចំ​គោលដៅ​ល្អ​ហើយ​វា​ងាយ​នឹងឆាប់ក្ដៅ​កាណុង​ងាយ​និង​បាញ់​មិន​ចេញ។ ក្រោយ​មក​បារាំង​បាន​ផលិត​កាំភ្លើងរបស់​ខ្លួន​ម៉ាក​ Ribeyrolles Carabine Mitrailleuse ឆ្នាំ១៩១៨។  កាំភ្លើង​នេះប្រើប្រាស់បង់​គ្រាប់​ថ្មី ដែល​អាច​ដាក់​ក្បាល​គ្រាប់​ប្រភេទ 8mm Lebel projectile។

Screenshot 2023 01 28 At 9.49.51 PM

ទោះ​បង្កើតបាន​ពិត​មែន​កាំភ្លើង The Ribeyrolles មួយ​នេះ​​ពិត​ជា​មិន​អាច​ប្រើ​ប្រាស់​បាន​ដោយ​ទំនុក​ចិត្ត​ខ្ពស់​នោះ​ទេ​ហើយ​វា​ក៏​មិន​ដែល​ប្រើ​ប្រាស់​ក្នុង​សង្គ្រាម​ដែរ។​យ៉ាងណាក៏​ដោយ! នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​មាន​អ្នក​ផលិត​កាំភ្លើងបែប​នេះ​ហើយ​វា​ស្ថិត​ក្នុង​កម្រិត មធ្យមមួយ ទាំង​គុណភាព  កាត​បន្ថយនៃ​ការ​ប្រើ​ប្រាស់ម្សៅរំសេវ​ហើយ​ជា​ពិសេស​វា​គឺ​ជា​កាំភ្លើង​ស្វ័យប្រវត្តិពេញ​លេញ។ ក្នុងការ​ស្វែង​រកនិង​អភវឌ្ឍន៍កាំភ្លើងសម្រាប់ធ្វើ​សង្គ្រាម កងទ័ពក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទី​១ភាគ​ច្រើនបាន​បោះ​ឆ្នោតឲ្យ​បង្កើត​កាំភ្លើងយន្ត​ធន់​តូច( Sup-machine Gun)។ពេល​ខ្លះវា​ត្រូវ​បាន​គេ​ហៅ​ថា​ Machine pistol ដែល​វា​ជា​កាំភ្លើងស្វ័យប្រវត្តិពេញ​លេញ ប៉ុន្តែ​ប្រើ​ប្រាស់គ្រាប់​របស់​កាំភ្លើង​ខ្លី។ កាំភ្លើងទាំងនេះ​បាញ់​បាន​ជិត​ហើយ​មិន​អាច​បាញ់​ចំគោលដៅក្នុង​រយៈឆ្ងាយបាន​ទេ តែ​វា​សាកសម​សម្រាប់​ការ​ប្រយុទ្ធក្នុង​លេណដ្ឋាន​ដែល​មាន​ការ​ប្រយុទ្ធ​ជិតៗគ្នា។

Screenshot 2023 01 28 At 9.50.15 PM

ក្នុង​សង្គ្រាម​នោះ​មាន​ការ​ប៉ុនប៉ងបង្កើត​កាំភ្លើងដែល​មាន​សមត្ថភាពស្វ័យប្រវត្តិ​។ ក្រោយ​មក​ឆ្នាំ១៩១​ស្វីសបានបង្កើត The Swiss Pistolengewehr​ហើយ​វា​ត្រូវ​បានប្រើ​ប្រាស់​ដូច​កាំភ្លើង Luger Pistol របស់​អាល្លឺម៉ង់។ កាំភ្លើង​នេះ​ដាក់​គ្រាប់​ទំហំ 7.65x35mm​ហើយ​វា​ត្រូវ​បាន​ជ្រើសរើស​ជាកាំភ្លើងដែល​អាច​ប្រើ​ក្នុង​ពាក់​កណ្ដាល​ឬពេញ​ស្វ័យ​ប្រវត្តិ។ អញ្ចឹង​ក៏​ដោយ! កាំភ្លើង​នេះ​មិន​ត្រូវបាន​កងទ័ពស្វីស​ប្រើ​ប្រាស់​នោះ​ទេ។

គោលគំនិតនិង​ដំណាក់កាលនៃ​ការ​បង្កើតក្នុងសង្គ្រាមលោកលើកទី២

ក្នុង​ប្រទេស​អាល្លឺម៉ង់ការ​ស្រាវជ្រាវ​ឈាន​ទៅ​ដល់ការបង្កើត កាំភ្លើងម៉ាក Vollmer M35 ដែល​ជា​កាំភ្លើ់ងមាន​សមត្ថភាព​ស្វ័យប្រវត្តិ ប៉ុន្តែ​វា​ពិត​ជា​ស្មុគស្មាញនិងមាន​តម្លៃ​ថ្លៃពេកហើយប់​ផលិត​ច្រើន​ខ្លាំង​សម្រាប់​សង្គ្រាម​នោះ​រដ្ឋ​នឹង​ក្រខ្លួនមិនខាន។ វា​ត្រូវ​បាន​គេផលិត​តិច​តួច​បំផុត។​ កាំភ្លើង​ដែល​ស្ថថិត​ក្នុង​ស្តង់ដារកងទ័ពអាល្លឺម៉ង់គឺ Karabiner 98k​ដែល​ជា​អាវុធ​ដែល​មាន​ទំនុក​ចិត្ត​បំផុត និងបាញ់​ចំ​គោលដៅល្អ ព្រម​ទាំង​កម្លាំង​គ្រាប់​ហោះ​ខ្លាំង​ទៀត​ផង។​យ៉ាងណាក្ដី​! វា​មាន​ទំហំ​ធំ​ហើយ​ដាក់​គ្រាប់​បាន​តិច។

Screenshot 2023 01 28 At 9.50.27 PM

វាមិនត្រូវគ្នានឹងវិធីសាស្រ្តប្រយុទ្ធរថ្មីរបស់អាឡឺម៉ង់ដែលផ្តោតលើសង្គ្រាមមេកានិកគឺ​វា​ជា​កាំភ្លើងសម្រាប់ទ័ពថ្មើរជើង​ ខណៈ​គោលបំណងរបស់​អាល្លឺម៉ង់​ចង់​បាន​មួយបែបទៀត​សម្រាប់កងទ័ពប្រយុទ្ធដោយ​មាន​ជឿ​ជាក់លើ​ចំនួនផ្ទុកគ្រាប់​ច្រើន។ ជាការឆ្លើយតបកងទ័ពអាឡឺម៉ង់បានបំពាក់ឲ្យកងទ័ពរបស់ខ្លួនកាន់តែច្រើនឡើងជាមួយនឹងកាំភ្លើងយន្តខ្នាតតូចដូចជា MP-38 ហើយ​ក្រោយមករាប់បញ្ចូលទាំង MP-40 ដែល​ដាក់​គ្រាប់​កាំភ្លើងខ្លី 9mm Parabellum ។ទោះបីជាវា​មិន​អាច​បាញ់ចំគោលដៅទាំង​ស្រុងក៏ពិត​មែនមានក្នុងចម្ងាយជាង៤០០ម៉ែត្រក៏ដោយ ក៏អាវុធទាំងនេះមានលក្ខណៈគ្រប់គ្រាន់នៅដំណាក់កាលដំបូងនៃសង្គ្រាមលោកលើកទី ២ ។

Screenshot 2023 01 28 At 9.50.36 PM

ការឈ្លានពានរបស់អាល្លឺម៉ង់នៅសហភាពសូវៀតនៅខែមិថុនាឆ្នាំ ១៩៤១ បានផ្លាស់ប្តូរអ្វីៗទាំងអស់។ ការប្រឈមមុខនឹងកងទ័ពសូវៀតមួយចំនួនធំដែលប្រដាប់ដោយកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិប្រភេទ SVT-40 កងទ័ព Wehrmachtអាល្លឺម៉ង់ត្រូវបានរាយការណ៍ថាត្រូវការជាបន្ទាន់នូវអាវុធស្វ័យប្រវត្តិ ដែលមានសមត្ថភាពអាចកាន់និងបាញ់ដោយទាហានតែមួយ ដែល​អាច​បាញ់បាន​ឆ្ងាយ​និង​ចំ​គោលដៅ​ជាង​កាំភ្លើងយន្តខ្នាតតូច។

ការវិភាគបានបង្ហាញថាការការប្រយុទ្ធនៅសមរភូមិភាក​ខាង​កើត(EARTERN FRONT)ភាគ​ច្រើន​ស្ថិតចន្លោះ​ពី​៣០០ម៉ែត្រ​ទៅ៧០០ម៉ែត្រ ដូច្នេះ​អាល្លឺម៉ង់​ត្រូវ​ការអាវុធថ្មីណាមួយត្រូវតែមានសមត្ថភាពបាញ់​ចំ​គោលដៅ​ក្នុងចម្ងាយបែនេះ។ អាឡឺម៉ង់បានចុះកិច្ចសន្យាក្នុងការអភិវឌ្ឍន៍កាំភ្លើងមួយប្រភេទដើមឆ្នាំ ១៩៤២ សម្រាប់អាវុធស្វ័យប្រវត្ដិដែលនឹងប្រើទំហំគ្រាប់​ជាមធ្យម 7.9x33mm Kurz​ដែល​អាច​ដាក​បង់​គ្រាប់​កម្រិតមធ្យម។

ក្រុមហ៊ុនអាឡឺម៉ង់ C. G. Haenel Waffen ផលិតគំរូដើមនៃអាវុធថ្មីម៉ាក MKb 42(H) រចនាដោយ​លោក Hugo Schmeisser។ ឈ្មោះរបស់ Schmeisser ឥឡូវនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធបំផុតជាមួយនឹងកាំភ្លើងខ្លីម៉ាស៊ីនMP 38ទោះបីជាគាត់មិនដែល​បាន​រចនានិងបង្កើ់តកាំភ្លើងនោះ​ក៏​ដោយ។គំរូដើមរបស់ MKb 42 ត្រូវបានសាកល្បងសាកល្បងនៅខែវិច្ឆិកាឆ្នាំ ១៩៤២ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីកងទ័ព Wehrmachtរបស់​អាល្លឺម៉ង់។ អាវុធថ្មីនេះត្រូវបានបំពាក់ដោយស្វ័យប្រវត្តពេញលេញ និងអាច​ដាក់​បង់​មាន​៣០​គ្រាប់។ វាមានទម្ងន់មិនលើសពីកាំភ្លើងធម្មតាទេ ទាហាន​តែ​ម្នាក់​អាច​កាន់​និង​ប្រើប្រាស់​បាន​ស្រួល។

MKb 42s​បាន​ផលិត​ឡើង​ដំបូង​ចំនួន ១១០០០ដើម​ហើយ​បញ្ជូន​ទៅសាកល្បងបន្ថែម​ក្នុង​សង្គ្រាម​នៅ​ដើម​ឆ្នាំ២៩៤៣។ កាំភ្លើង​នេះពិត​ជា​មាន​ភាព​ជឿជាក់​ហើយ​បាញ់​បាន​យ៉ាង​ល្អក្នុងចម្ងាយ៩០០ម៉ែត្រ​។ បន្ទាប់មកការ​កើត​ឡើងវិវាទរវាងផ្នែកផ្សេងៗដែលទទួលខុសត្រូវចំពោះការផលិតកាំភ្លើង នេះបាននាំឱ្យហ៊ីត្លែរខឹងសម្បារយ៉ាងខ្លាំងហើយដាក់​បញ្ជាឲ្យបញ្ឈប់ការងារលើការរចនាកាំភ្លើងថ្មីទាំងអស់រួមទាំងMKb 42 ។ យ៉ាងណាក៏ដោយការថយក្រោយនៅរណសិរ្សខាងកើតនាំឱ្យមានការទាមទារបន្តសម្រាប់អាវុធប្រសើរឡើង។​ អញ្ចឹង​ក៏​ដោយ​ការ​ដកថយបន្តិច​ម្ដង​ៗ​នៅ​សមរភូមិភាគ​ខាង​កើ​តបាន​បន្តឲ្យពួកគេ​បន្តផលិត​កាំភ្លើងល្អ​ជាង​មុនទៅទៀត។

ទីបំផុត!នៅខែមិថុនាឆ្នាំ ១៩៤៤ អ្នក​បង្កើតកាំភ្លើង​បាន​ទទៅ​បញ្ចុះបញ្ជូនហ៊ីត្លែរឲ្យមកតេស្តិ៍ MKb 42 ដោយផ្ទាល់។​សាករួច​ហើយ​គាត់​ក៏​ពេញ​ចិត្ត​និង​អនុញ្ញាតិឲ្យ​ផលិតភ្លាមៗ។ ហ៊ីត្លែរដែលចូលចិត្តក៏បានណែនាំឲ្យ​ហោ​ឈ្មោះអាវុធថ្មីនេះថា Sturmgewehr ដែល​មាន​ន័យ​ជា​ភាសាអង់គ្លេសថា Storm Rifle”។ ប៉ុន្តែជាទូទៅនេះត្រូវបានគេឲ្យឈ្មោះថា“ Assault Rifle” ដែលពាក្យនេះត្រូវបានគេប្រើលើកដំបូង។ កាំភ្លើងបង្កើត​ថ្មី​ជាង​៤ពាន់​គ្រឿង​ក្នុងរយៈ​ពេល​១០​ខែចុង​ក្រោយ​ក្នុង​សង្គ្រាម​លោកលើក​ទី​២។ កាំភ្លើងបាញ់​រះមួយប្រភេទ​នេះ បានបង្ហាញថាវាជាអាវុធដែលមានប្រសិទ្ធភាពនិងអាចទុកចិត្តបាន។ បទពិសោធន៍នៃការប្រយុទ្ធគ្នាតាមដងផ្លូវនៃ​សមរភូមិភាគខាងកើតបាន​ធ្វើ​ពួក​គេ​បន្ថែម​លក្ខខណពិសេសដែល​អាច​បាញ់​គ្រប់​ស្ថានភាព។

Screenshot 2023 01 28 At 9.51.08 PM

ទោះជាយ៉ាងណាក៏ដោយការណែនាំនៃអាវុធថ្មីគឺយឺតពេលទៅ​ហើយ ខណៈដែលកងម្លាំង Wehrmachtរបស់​អាល្លឺម៉ង់​បាន​បរាជ័យបណ្ដើៗរួច​ទៅ​ហើយ​ក្នុង​សមរភូមិភាគ​ខាង​កើត ។ សហភាពសូវៀតបានរ៉ឹបអូសអាវុធទាំងនេះមួយចំនួនធំនៅពេលសង្គ្រាមបានបញ្ចប់ទៅ។ បន្ទាប់មកសូវៀតបានយក​កាំភ្លើងម៉ាក Sturmgewehr ​នេះទៅបំពាក់ឲ្យអង្គភាពយោធានិងប៉ូលីសនៅអាឡឺម៉ង់ខាងកើត ក៏ដូចជាផ្គត់ផ្គង់ដល់ក្រុមបះបោរនៅតាមតំបន់ជាច្រើននៃពិភពលោក។

Screenshot_2

កាលពី​ថ្មី​ៗ នេះ Sturmgewehr 44 ត្រូវបានប្រើដោយ ក្រុម​ឧទ្ទាម PLO និង Hezbollah អ្នក​នៅ​រស់​ពី​សង្គ្រាម​នៅ​អឺរ៉ាក់​មួយចំនួន​បានរឹមអូស​ពី​អង្គភាពកងជីវពលនានាក្នុងអំឡុងពេលមានជម្លោះនៅអ៊ីរ៉ាក់។ GSG (German Sport Guns) ដែលជាក្រុមហ៊ុនផលិតអាវុធអាឡឺម៉ង់ដែលមានមូលដ្ឋាននៅ Westphalia បច្ចុប្បន្នលក់ GSG-StG 44 ដែលជាម៉ាស៊ីនពាក់កណ្ដាលស្វ័យប្រវត្តិកម្ម ។វាក៏ត្រូវបានគេអះអាងយ៉ាងទូលំទូលាយផងដែរថា StG 44 មានឥទ្ធិពលដោយផ្ទាល់ទៅលើការរចនានៃកាំភ្លើង AK-47 ដែលជាកាំភ្លើងបែបប្រយុទ្ធដែលគេប្រើច្រើនបំផុតនៅសតវត្សរ៍ទី ២០និងដើម​ សតវត្សរ៍ទី ១នេះ៕

ប្រភព៖ Warhistoryonline

ប្រែសម្រួល និង​ស្រាវជ្រាវដោយ៖ ក្នុងស្រុក