Ronaldo ​បាត់បង់​ឱកាស​ប្រជែង​កំណត់ត្រា​សំខាន់​មួយ ពេល Juve ​ត្រូវ​ប៉ះ Brescia យប់នេះ

ការ​ប្រកួត​រវាង Juventus និង Bresica នៅ​ក្របខ័ណ្ឌ​ Serie A របស់​អ៊ីតាលី នា​វេលា​ម៉ោង ០៩:០០ នាទី​យប់​នេះ នឹង​ពុំ​មាន​វត្តមាន​កីឡាករ​ឆ្នើម Cristiano Ronaldo នោះ​ឡើយ ពោល​នឹង​ធ្វើ​ឲ្យ​រូប​គេ​បាត់បង់​ឱកាស​គ្រោង​កំណត់ត្រា​ដ៏​សំខាន់​មួយ។

9625d800 4eae 11ea Bff5 E8f0b59e5347

5e1452d6855cc227cd527362

នៅ​បញ្ជី​កីឡាករ​ទាំង ២០ រូប​ដែល Juventus ​ត្រៀម​ដាក់​តតាំង​នៅ​ការ​ប្រកួត​ខាង​លើ គឺ​នៅ​តំបន់​ប្រយុទ្ធ​មាន​តែ​កីឡាករ Dybala, Cuadrado, Higuain និង Olivieri។ បើ​តាម​ការ​បញ្ជាក់​ពី Goal អវត្តមាន​ខ្សែ​ប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ មិនមែន​ដោយ​សារ​បញ្ហា​របួស​ទេ តែ​ដោយ​សារ​ចាំ​បាច់​ត្រូវ​ការ​ពេលវេលា​សម្រាក ក្រោយ​ចាយ​កម្លាំង​ច្រើន​នៅ​ប៉ុន្មាន​ប្រកួត​កន្លង​មក។

Ds

Ronaldo ​នឹង​ខកខាន​ឱកាស​ស៊ុត​បញ្ចូល​ទី ១១ ប្រកួត​ជាប់​គ្នា​នៅ​ក្របខ័ណ្ឌ Serie A បន្ទាប់​ពី​ប្រកួត​មុន​លោក​ធ្វើ​បាន ១០ ប្រកួត​ជាប់​គ្នា​ទៅ​ហើយ​នោះ។

នេះ​មាន​ន័យ​ថា​ Gabriel Batistuta អតីត​កីឡាករ​របស់ Fiorentina នៅ​តែ​គ្រោង​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី ១១ ប្រកួត​ជាប់​គ្នា​នៅ Serie A ដដែល ជា​កំណត់ត្រា​ចាស់​កាល​ពី​រដូវ​កាល ១៩៩៤/៩៥។ បែប​ណា​មិញ​បើ​ធៀប​នឹង​កំណត់ត្រា​ដាច់​គេ​ក្នុង​លោក គឺធ្វើ​បាន​ដោយ Lionel Messi នា​រដូវ​កាល ២០១២/១៣ ស៊ុត​បញ្ចូល​ទី ២១ ប្រកួត​ជាប់ៗ​គ្នា៕

រក្សាសិទ្ធប្រែសម្រួល៖ Knongsrok