កំពូលខ្សែភាពយន្តរន្ធត់របស់ឥណ្ឌូនេស៊ី The Sacred Riana: Beginning ត្រៀមចាក់បញ្ចាំងនៅព្រះរាជាណាចក្រកម្ពុជា ( មានវីដេអូ )

មនុស្សភាគច្រើនប្រហែលជាធ្លាប់បានឃើញនិងស្គាល់នូវាករសម្តែងរបស់ Marie Antoinette Riana Graharani ហើយមែនទេ ?

ក្រោយពេលដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទេពកោសល្យសម្តែងរបស់នាង ពេលនេះតារាសម្តែងស្រីអាយុ ២៧ ឆ្នាំរូបនេះ ក៏បានបញ្ចេញនូវខ្សែភាពយន្តរន្ធត់មួយរបស់នាង ហើយខ្សែភាពយន្តដ៏រន្ធត់នោះគ្រោងនិងចាក់បញ្ចាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនាថ្ងៃទី២១ ខែកុម្ភ ឆ្នាំ២០២០ ខាងមុខនេះ ។

ខ្សែភាពយន្តនេះនិយាយអំពី ក្មេងស្រីម្នាក់ដែលមានសមត្ថភាពពិសេសតាំងពីកំណើត ដែលសមត្ថភាពនោះបានធ្វើអោយនាងឃើញនូវអ្វីដែលគ្រប់គ្នាមិនអាចឃើញ ហើយក៏ដឹងនូវអ្វីដែលគ្រប់គ្នាមិនអាចដឹងថែមទៀតផង ។ ប៉ុន្តែដោយសារតែសមត្ថភាពដ៏ពិសេសបែបនោះហើយទើបធ្វើអោយក្មេងស្រីដ៏គួរអោយស្រលាញ់ម្នាក់នោះក្លាយទៅជាមនុស្សម្នាក់ដែលគ្រប់គ្នារើសអើង ហើយគ្រប់គ្នាដែលនៅជុំវិញនាងតែងតែមើលងាយនាងជារៀងរាល់ថ្ងៃ ។

ខ្សែភាពយន្តដ៏រន្ធត់មួយនេះមានចំណងជើងថា The Sacred Riana: Beginning ដែលខ្សែភាពយន្តចូលរួមសម្តែងផ្ទាល់ដោយកញ្ញា Antoinette Riana Graharani ផ្ទាល់តែម្តង ៕

ចង់ដឹងថាខ្សែភាពយន្តនេះរន្ធត់ដល់កម្រិតណា កុំភ្លេចទៅទស្សនានៅរោងភាពយន្តទាំងអស់គ្នាណា !!!

ទស្សនាវីដេអូនៅខាងក្រោមនេះ ៖