ចេញពីខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្លាំង! សៀវភៅអត្ថបទភាពយន្តដំបូងគេនៅកម្ពុជា « ដើម្បីកូន » បានសម្រិតសម្រាំងជាពិសេសឆាប់ៗនេះហើយ

ដើមឆ្នាំ ​២០២០ ​នេះ ​បើនិយាយពីខ្សែភាពយន្តខ្មែរ ​« ​ដើម្បីកូន ​» ​អាចនិយាយបានថាជាខ្សែភាពយន្តខ្មែរដែលទទួលបានការគាំទ្រខ្លាំង ​ទាំងអត្ថន័យសាច់រឿង ​ការសម្តែង ​រួមទាំងការផលិត ក្លាយជាខ្សែភាពយន្តឆ្នើមប្រចាំឆ្នាំ ២០២០  រហូតអាចទាញយកចំនួនអ្នកទស្សនាកុះករនៅគ្រប់បណ្តារោងភាពយន្ត។

81506281_1302161226634884_3487205959053344768_o

អ្វីដែលកាន់តែពិសេស ​« ដើម្បីកូន ​»  បាននឹងកំពុងតែផលិតជាសៀវភៅអត្ថបទភាពយន្តដំបូងគេបង្អស់នៅស្រុកខ្មែរហើយ ​នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេក ចត្វាផ្លឹស  ដោយសៀវភៅមួយក្បាលនេះ នឹងក្លាយទៅជាសៀវភៅអត្ថបទភាពយន្តដំបូងគេនៅកម្ពុជាដែលសម្រិតសម្រាំងឡើងជាពិសេសពីខ្សែភាពយន្តទឹកភ្នែក ដ៏កក្រើកដើមឆ្នាំ ២០២០ នេះ។

S 3578

លោកអ្នកក៏អាចធ្វើការកក់ទុកសៀវភៅនេះទុកជាមុនផងដែរ ដោយសៀវភៅតម្លៃពេញ ៧$ ហើយសម្រាប់ការកក់ថ្ងៃនេះត្រឹមតែ ៦$ ប៉ុណ្ណោះ  កាន់តែពិសេស ថវិកា ១០% ដែលបានពីការលក់សៀវភៅនឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា មិនខុសពីការលក់សំបុត្រនៃការចូលទស្សនាខ្សែភាពយន្តនោះឡើយ។

សម្រាប់ការបញ្ជាទិញ ​សូមចុចទៅកាន់លីងមួយនេះសៀវភៅអត្ថបទភាពយន្តដើម្បីកូន

86379323_130952545113816_864737161914613760_o