វិស័យអចលទ្រព្យទិញជួលលក់ដូរដី និងផ្ទះសម្បែងកាន់តែរីកចម្រើន ​តែគួរស្វែងរកក្រុមហ៊ុនអចលនទ្រព្យ ជាជាងការដាក់លក់ដោយខ្លួនឯងដោយសារហេតុផលទាំងនេះ!

ជាការពិតណាស់ ​សព្វថ្ងៃនេះវិស័យជួញដូរអចលទ្រព្យដូចជាដីធ្លី  និងផ្ទះសម្បែងជាដើមកំពុងតែរីកដុះដាលដូចផ្សិត  ដោយមនុស្សភាគច្រើនតែងតែទទួលបានប្រាក់ចំណេញយ៉ាងក្រាស់ក្រាសលនៅក្នុងការទីញដូរនេះ។

នៅក្នុងនោះដែរ ការទិញលក់ដូរដោយខ្លួនឯង  លោកអ្នកប្រហែលជាគិតថាវាងាយស្រួល និងទទួលបានប្រាក់ចំណេញច្រើន តែដោយសារតែវិស័យមួយនេះកាន់តែរីកដុះដាលអ្នកដែលធ្វើអាជីវកម្មផ្នែកនេះក៏ច្រើន​ ការទិញលក់ដោយខ្លួនឯងអាចជារឿងមួយដ៏លំបាក  ថែមទាំងអាចជួបនឹងអំពើបោកប្រាស់ជាដើម  ហេតុនេះហើយការស្វែងរកក្រុមហ៊ុនអចលទ្រព្យសម្រាប់ជួយលោកអ្នកក្នុងការទិញលក់ជារឿងដ៏ល្អបំផុតនាពេលបច្ចប្បន្ន។

ហើយទាំងនេះជាកត្តាធំៗ ​៤នៃការប្រើ​សេវាកម្ម​ក្រុមហ៊ុន​អចលនទ្រព្យ ៖

១. ងាយស្រួលរកអតិថិជន ៖ គ្រប់ភ្នាក់ងារ​អចលនទ្រព្យ​សុទ្ធតែមានបទពិសោធន៍ច្រើន ក្នុងការទិញលក់ ថែមទាំងជួបជាមួយអតិថិជន ដូច្នេះហើយក្រុមហ៊ុនអចលទ្រព្យមាននូវបណ្ដាញអ្នកទិញអ្នកលក់ អតិថិជនធំៗ ដ៏ច្រើនក្នុងដៃដែលគួរជាទីទុកចិត្ត ​ធ្វើឱ្យការទិញលក់របស់អ្នកកាន់តែលឿន ​និងឆាប់រហ័សដោយមិនបាច់បារម្ភពីការឆរបោក។

២. មានជំនាញ និងបទពិសោធន៍ខ្ពស់៖ ភ្នាក់ងារក្រុមហ៊ុន​អចលនទ្រព្យម្នាក់ៗ ​សុទ្ធតែទទួលបានការបណ្ដុះបណ្ដាល និងមានជំនាញខ្ពស់ ដែលអាចផ្តល់សេវាប្រឹក្សាយោបល់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ​ថែមទាំងមានវិធីសាស្រ្ដក្នុងការកំណត់តម្លៃបានយ៉ាងច្បាស់លាស់ទៅតាមទីផ្សារផងដែរ។

៣. ចំណេញពេលវេលា ៖ ដោយសារតែភ្នាក់ងារក្រុមហ៊ុន ត្រូវទទួលបានកម្រៃជើងសារ ដូច្នេះ លោកអ្នកអាចទម្លាក់គម្រោងទិញលក់ឱ្យភ្នាក់ងារធ្វើការឱ្យលោកអ្នកផ្ទាល់យ៉ាងមានប្រសិទ្ធភាពខ្ពស់ ដោយមិនបាច់ធ្វើដោយខ្លួនឯង ​នេះជាហេតុធ្វើឱ្យអ្នកអាចចំណេញពេលវលាអាចធ្វើការងារផ្សេងៗទៀតបាន។ ​

៤. ងាយស្រួលរៀបចំឯកសារ៖ ការទិញលក់ច្បាស់ណាស់ ​ក្រៅពីចរចារតម្លៃរួចស្រេច ​ពិបកានោះគឺការរត់ឯកសារតាមផ្លូវច្បាប់តែម្តង ​ដូច្នេះពេលដែលលោកអ្នកស្វែងរកសេវាកម្មពីក្រុមហ៊ុនអចលនទ្រព្យ ​ខាងក្រុមហ៊ុននឹងជួយរត់ការឱ្យលោកអ្នកយ៉ាងងាយស្រួលរហូតចប់ចុងចប់ដើមតែម្តង។

យើងខ្ញុំមានផ្ទះវីឡាកូនកាត់លក់បន្ទាន់៖ ​លោកអ្នកអាចទំនាក់ទំនងមកកាន់ទូរស័ព្ទទំនាក់ទំនង 012887265/067628626

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

83771760_1550713821734812_5598602866630590464_n