កប់បាត់! ខ្សែភាពយន្ត Dew : តាមបេះដូងដល់ទីបំផុត ត្រៀមដាក់បញ្ចូលនៅក្នុង Netflix ក្នុងពេលឆាប់ៗខាងមុខនេះ ( មានវីដេអូ )

ទីបំផុតខ្សែភាពយន្តថ្មីមួយរបស់ប្រទេសថៃដែលទទួលបានការគាំទ្រយ៉ាងច្រើនទាំងក្នុងនិងក្រៅប្រទេស ដែលខ្សែភាពយន្តនោះមានចំណងជើងថា Dew : តាមបេះដូងដល់ទីបំផុត ត្រៀមដាក់បញ្ចូលនៅក្នុងកម្មវិធីទស្សនាខ្សែភាពយន្តដ៏ល្បីមួយដែលមានឈ្មោះថា Netflix នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ។

Image result for dew thai movie

គួរបញ្ចាក់ផងដែរថាខ្សែភាពយន្តដែលនិយាយអំពីស្នេហាភេទដូចគ្នាមួយនេះទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបទាំងក្នុងស្រុកនិងក្រៅស្រុក រួមទាំងប្រទេសកម្ពុជាយើងផងដែរ ។ ហើយដោយសារតែការគាំទ្រយ៉ាងច្រើនលើសលប់យ៉ាងនេះហើយទើបធ្វើអោយអ្នកគាំទ្រជាច្រើនស្នើរសុំទៅខាងផលិតកម្ម ដើម្បីអោយពួកគាត់បញ្ចូលខ្សែភាពយន្តនេះទៅក្នុង Netflix ។ ហើយទីបំផុតខ្សែភាពយន្តនេះក៏សម្រេចចិត្តដាក់នៅក្នុង Netflix តាមសំណូមពរទស្សនិកជន ។

T01

នេះជាដំណឹងល្អមួយសម្រាប់អ្នកមិនទាន់បានទស្សនាខ្សែភាពយន្តមួយនេះក៏ដូចជាអ្នកដែលចង់ទស្សនាខ្សែភាពយន្តនេះម្តងទៀត ដែលយើងនិងអាចរកបាននៅលើកម្មវិធី Netflix នាក្នុងពេលឆាប់ៗខាងមុខនេះ ៕

 

ទស្សនាវីដេអូនៅខាងក្រោមនេះ ៖