សុនខមួយក្បាលមានអាយុ ៧ឆ្នាំ ត្រូវបានគេរកឃើញចងជាប់នឹងដើមឈើដោយមានស្នាមរបួសលើមុខ ដោយសារត្រូវម្ចាស់វាបាញ់ ហើយទុកចោលឱ្យស្លាប់នៅក្នុងតំបន់មួយ ក្នុងប្រទេសក្រិក ។
បើយោងតាមរយៈការសាកសួរពីម្ចាស់ឆ្កែ បានឱ្យដឹងថា ឆ្កែរបស់គាត់វារពឹសពេក ហើយវាចេះតែរួសរាយ រីករាយតោងដៃតោងជើង ដែលជាហេតុធ្វើឱ្យគាត់ចង់ប្រដៅឱ្យវារាងចាលម្ដង។
សុនខមួយក្បាលនោះមានឈ្មោះថា Ice ដោយជាសំណាងល្អ Ice មានជីវិតថ្លៃ វាត្រូវបានគេរកឃើញទាន់ រួចបញ្ជូនទៅពេទ្យសត្វដើម្បីធ្វើការព្យាបាល និងវះកាត់ស្នាមរបួស ហើយស្ថិតក្រោមការមើលថែយ៉ាងដិតដល់ បើទោះបីជាពេលនោះមានរបួសធ្ងន់ តែ Ice ហាក់មានការតស៊ូ និងមានចិត្តចង់រស់ជាខ្លាំង ដែលជាហេតុធ្វើឱ្យ Ice ហាក់មានកម្លាំងចិត្តខ្លាំងក្នុងការព្យាបាលរហូតជាសះស្បើយយ៉ាងឆាប់រហ័ស ។
ជាភ័ព្វសំណាងល្អ ក្រោយមក Ice ត្រូវបានគ្រួសារមួយព្រមទទួលយកទៅចិញ្ចឹមនៅឯប្រទេសអង់គ្លេស ហើយពួកគេបានមើលថែ និងស្រលាញ់វាដូចសមាជិកគ្រួសារម្នាក់ចឹងដែរ ពិតជារឿងមួយដ៏រីករាយ ហាក់បីដូចជាជីវិតថ្មីដែល Ice ប្រាថ្នាចង់បាន។
ដូច្នេះមិនថាមនុស្ស ឬសត្វសុទ្ធតែចង់រស់ដូចគ្នា បើមិនចង់ចិញ្ចឹមគ្នាតទៀតទេ យកគ្នាឱ្យគេទៅ កុំសំលាប់ជីវិតសត្វដែលគ្នាមិនដឹងអីបែបនេះ ពិតជាអមនុស្សធម៌ណាស់៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖
ប្រភព៖ pawmygosh