មានករណីថ្មីផ្សេងទៀតហើយ ដែលចោរបានបន្លំលួចយកទូរស័ព្ទនៅក្នុងហាងលក់ទូរស័ព្ទមួយកន្លែង ដែលមានទីតាំងនៅម្តុំស្ទឹងមានជ័យចាស់ ដោយការប្រហែសមួយគ្រា។
គេថាប្រហែសបាត់ ប្រយ័ត្នគង់មែន ជាក់ស្ដែងដូចក្នុងករណីនេះ បើតាមរយៈវីដេអូថតចេញពីកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់ហាងមួយកន្លែងឈ្មោះ ម៉ា លី នៅម្ដុំស្ទឹងមានជ័យចាស់ បានបង្ហាញថា ក្នុងនោះមានបុរសម្នាក់បានចូលមកបន្លំធ្វេីជារកទិញទូរស័ព្ទ រួចមើលនេះមើលនោះ តែបន្តិចក្រោយមកឆ្លៀតឱកាសពេលនោះ ម្ចាស់ហាងដេីរចូលក្នុងផ្ទះមួយភ្លេតសោះ ចោរនោះក៏បានលូកដៃយកទូរស័ព្ទហេីយដេីរចេញទៅបាត់ ដោយសុវត្ថិភាពតែម្តង។
ហេតុនេះហើយសូមបណ្តាហាងទាំងឡាយមានការបង្កើនការប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះសព្វថ្ងៃនេះសម្បូរអ្នកមកបន្លំលួចរបស់ណាស់ ហ៊ានតែប្រហែលបន្តិចដឹងតែខ្តេច ជួបកាលលួចបន្លំទាំងមុខម្ចាស់ហាងដោយមិនដឹងខ្លួនតែម្តង។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖