ជារឿងពិតបានកើតមានក្នុងទីក្រុង Baguio ប្រទេសហ្វីលីពីន ដោយក្មេងប្រុសតូចម្នាក់ធ្លាប់បានដើរទៅថើបក្មេងស្រីតូចកាលពីនៅកុមារភាព លុះស្រាប់តែមកទល់បច្ចុប្បន្នរយៈពេលជាង ៣០ ឆ្នាំកន្លងផុតអ្នកទាំងពីរស្រាប់តែមាននិស្ស័យបានរៀបការជាមួយគ្នា។
គណនី Barbie Atienza បានចែករំលែករូបភាពនេះលើបណ្ដាញសង្គម ដោយវាត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនទទួលស្គាល់ថាជានិស្ស័យឲ្យច្បាស់ក្រឡែតតែម្ដង។
Barbie បានសរសេរថា៖ "៣០ ឆ្នាំមុនក្មេងប្រុសតូចនេះបានដើរទៅថើបក្មេងស្រីតូចនៅទីកន្លែងមួយក្នុងទីក្រុង Baguio ដោយថើបថ្ងាសរបស់គេហើយរត់ចេញទៅបាត់ ដោយពួកគេមិនធ្លាប់បានជួបគ្នាទៀតនោះទេ ទើបតែប៉ុន្មានឆ្នាំកន្លងទៅស្រាប់តែចៃដន្យបានជួបគ្នា ហើយទាក់ទងគ្នារហូតដល់រៀបការ ទាំងទើបតែភ្ញាក់ផ្អើលរឿងកាលពី ៣០ ឆ្នាំមុន"។
តើនេះជារឿងចៃដន្យ ជានិស្ស័យ ជាការចាប់គូពីអតីតជាតិឬបែបណា?
រក្សាសិទ្ធប្រែសម្រួល៖ Knongsrok