បុរសម្នាក់រំភើបរហូតដល់លត់ជង្គង់មុនឡើងទៅលើកប៉ាល់ Westerdam វិញ

រោយពីបានទស្សនៈកិច្ចនៅប្រទេសកម្ពុជារួចមក ទីបំផុតកប៉ាល់ Westerdam ក៏បានចាកចេញពីកំពុងផែខេត្តព្រះសីហនុវិញហើយ ។

Photo_2020 02 15_11 29 33

គ្រប់គ្នាដែលស្ថិតនៅក្នុងកប៉ាល់ Westerdam មានភាពរីករាយយ៉ាងខ្លាំងចំពោះដំណើរទស្សនៈកិច្ចមួយនេះ ដោយគ្រប់គ្នាចាកចេញទៅដោយទឹកមុខញញឹមស្រស់គ្រប់ៗគ្នាតែម្តង​ ។

នៅក្នុងចំណោមនុស្សម្នាជាច្រើនក៏មានបុរសម្នាក់សប្បាយចិត្តរហូតដល់លត់ជង្គង់អគុណដល់កម្ពុជាដែលហ៊ានអោយពួកគេចុះចតហើយថែមទៀតស្វាគមន៍ពួកគេយ៉ាងកក់ក្តៅថែមទៀតផង ។

Photo_2020 02 15_11 29 34 (2)

គួបញ្ជាក់ផងដែរថា កប៉ាល់ Westerdam ដែលផ្ទុកអ្នកដំណើរប្រមាណ 1,455 និងបុគ្គលិកប្រមាណជា ៨០២ អ្នក បានធ្វើការចុះចតនៅប្រទេសកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ។ ហើយកាលពីថ្ងៃសុក្រម្សិលមិញនេះពួកគេក៏បានចាកចេញពីកំពុងផែខេត្តព្រះសីហនុត្រឡប់ទៅវិញដោយក្តីសប្បាយរីករាយ ៕

FB_IMG_1581729501833

Photo_2020 02 15_11 29 34