សង្គម ៖ ក្រោយពីកម្ពុជាទទួលស្វាគមន៍នូវការទទួលឱ្យនាវាយក្ស Westerdam ចូលចតនៅលើទឹកដីខេត្តព្រះសីហនុ កម្ពុជាកាលពីថ្ងៃទី១៤ កុម្ភ: កន្លងទៅនេះ ពិតជាលើកមុខមាត់ប្រទេសកម្ពុជា រហូតទទួលបានការកោតសរសើរពីអង្គការ និងប្រទេសធំៗ រួមទាំងការថ្លែងអំណរគុណជាខ្លាំងពីអ្នកដំណើរលើវានាយក្សនោះ។
ពិតជារីករាយជាខ្លាងប្រហែលប៉ុន្មានម៉ោងមុននេះ យោងតាមគណនីបណ្តាញសង្គមTweetរបស់អ្នកដំណើរលើនាវាទេសចរណ៍លើនាវាWesterdamបានបង្ហោះសារអរគុណចំពោះប្រទេសកម្ពុជាដែលបានយល់ព្រមទទួលនាវាយក្ស Westerdam ចូលចតនៅកំពង់ផែរបស់ខ្លួន ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ដែលប្រជាជនកម្ពុជា បានធ្វើ។
ហើយទោះបីជាគាត់ នឹងឃ្លាតឆ្ងាយពីប្រទេសកម្ពុជាប៉ុន្តែចិត្តនិងបេះដូងរបស់គេ មិនដែលភ្លេចឡើយ ៕
រក្សាសិទ្ធដោយ : ក្នុងស្រុក