លោកប្រធានាធិបតី Donald Trump បង្ហោះសារមួយអគុណដល់កម្ពុជា

កាលពីពេលថ្មីៗកន្លងទៅនេះកម្ពុជាបានទទួលអោយកកប៉ាល់មួយដែលមានឈ្មោះថា westerdam ដែលនៅក្នុងនោះមានមនុស្សជាច្រើនដែលត្រូវបានគេសង្ស័យថាមានផ្ទុកនូវមេរោគប្រភេទថ្មីដែលមានឈ្មោះថា Corona virus ។ ហើយដោយសារតែមានការសង្ស័យបែបនេះហើយប្រទេសជាច្រើននូវជុំវិញពិភពលោកបានរារាំងមិនអោយកប៉ាល់ Westerdam ចូលចតនៅក្នុងកំពុងផែររបស់ខ្លួននោះទេ ។ មានតែកម្ពុជាទេដែលហ៊ានអោយកប៉ាល់មួយនេះចុះចត ហើយថែមទាំងធ្វើការទទួលរាក់ទាក់ដោយក្តីគោរពថែមទៀតផង ។

Photo_2020 02 15_07 36 36

 

កាលពីពេលព្រឹកមិញនេះដែរលោកប្រធានាធិបតី Donald J. Trump ដែលជាប្រធានាធិបតេយ្យរបស់សហរដ្ឋអាមេរិច បានធ្វើការបង្ហោះនូវសារមួយអគុណដល់ប្រទេសកម្ពុជា ។ ដែលខ្លឹមសារនៅក្នុងសារនោះគឺ ចង់អគុណដល់ប្រទេសកម្ពុជាដែលព្រមអោយកប៉ាល់ Westerdam ចុះចតនៅលើទឹកដីរបស់ខ្លួន បើទោះបីជាមានការសង្ស័យថាអ្នកដំណើរនៅក្នុងកប៉ាល់នេះមានផ្ទុះនូវជំងឺ Corona Virus ក៏ដោយចុះ ប៉ុន្តែកម្ពុជានៅតែហ៊ានប្រថុយ ។ ដោយសារតែបែបនេះហើយទើបធ្វើអោយអាមេរិច នឹកចាំមិនភ្លេចសោះឡើយចំពោះទង្វើដ៏ប្រពៃមួយនេះ ។

 

នេះគឺជារឿងដ៏ល្អណាស់សម្រាប់កម្ពុជា ព្រោះថាយើងមិនត្រឹមតែបានជួយសង្គ្រោះមនុស្សជាច្រើនដែលជាប់នៅក្នុងកប៉ាលនោះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានធ្វើអោយពិភពលោកបានស្គាល់នូវទឹកចិត្តស្មោះសររបស់យើងថែមទៀតផង ៕