ជាទូទៅអោយតែដល់ថ្ងៃបុណ្យនៃក្ដីស្រលាញ់មិនថា យុវវ័យ ចាស់ក្មេងប្រុសស្រី តែងតែនាំគ្នាទិញផ្កាកូលាបជូនមនុស្សជាទីស្រលាញ់ ពុកម៉ែ បងប្អូន ប្ដីប្រពន្ធ សង្សារជាដើម ។
សំរាប់ផ្កាកូលាបស្រស់ វាមើលទៅស្រស់ស្អាតពេលដំបូង តែទុកយូរទៅវានឹងស្រពោនទៅវិញ សំរាប់ផ្កាជ័រ អាចទុកបានយូរ តែមនុស្សភាគច្រើនគេមិនសូវចង់បានផ្កាជ័រទេ មើលទៅមិនសូវទំនង ជំរើសល្អ អ្នកអាចជ្រើសរើសយកផ្កាប្រភេទសំងួត ដែលពួកប្រភេទសំងួតនេះយើងអាចទុកតាំងបានរហូតដល់ទៅបីឆ្នាំឯណោះ។
គួរឱ្យដឹងផងដែរថា ផ្កាប្រភេទនេះវាមានតំលៃរាងថ្លៃ ហើយមានលក់តែនៅហាងផ្កាធំៗប៉ុណ្ណោះ ភាគច្រើនអ្នកលក់រៀបចំផ្កាប្រភេទនេះដាក់ក្នុងប្រអប់ កែវក្រឡជាដើម ដើម្បីអោយមើលទៅមានភាពទាក់ទាញ ស្រស់ស្អាតហើយងាយស្រួលដាក់តាំងក្នុងបន្ទប់ជាដើម ៕
រក្សាសិទ្ធអត្ថបទ និងរូបភាព៖ ក្នងស្រុក