ជារឿងពិតនៅក្រៅស្រុកដែលយុវតីម្នាក់បានសម្រេចចិត្តទៅទិញយកឆ្មា ថាចង់យកមកជួយកាត់បន្ថយសម្ពាធផ្លូវចិត្តដែលនាងរមែងជួបបញ្ហាច្រើន តែលុះទិញមកមិនមែនមុខនាំនាងសប្បាយរីករាយឯណា តែធ្វើមុខម៉ូវ ល្មមឲ្យម្ចាស់របស់វាហាមាត់និយាយលែងចេញ។
យុវតីបានចែកចាយរឿងអស់សំណើចមួយនេះលើបណ្តាញសង្គម ព្រោះមុខឆ្មាចេញមកហ្សឹមពេក តែនាងក៏មានវិធីធ្វើឲ្យឆ្មានោះមានមុខមាត់ស្រស់ដូចឆ្មាគេឯទៀតបាន ដោយនាងទៅចាប់ទាញផ្នែកក្បែរថ្ងាសរបស់វាឡើងលើ ហើយមុខបែបហ្សឹមក៏បាត់ទៅវិញយ៉ាងស្រួល៕