កាលពីចុងឆ្នាំ ២០១៨ កន្លងទៅនេះខ្សែភាពយន្ត ខ្មោចត្រឡោកបែក រឺ Oh My Ghost ភាគទ៦ បានបង្ហាញខ្លួនជាផ្លូវការ ហើយខ្សែភាពយន្តនេះផងដែរនៅតែធ្វើអោយអ្នកទស្សនាជាច្រើនសើចចុកពោះតែម្តង ។ ហើយចំពោះភាគមួយនោះត្រូវបានទស្សនិកជនច្រើនយល់ថា វាជាភាគបញ្ចប់របស់ខ្សែភាពយន្តដ៏កំប្លែងមួយនេះទៅហើយ ។
ប៉ុន្តែកាលពីពេលថ្មីៗនេះខ្សែភាពយន្តមួយនេះក៏បានបង្ហាញចេញនូវភាគថ្មីរបស់ខ្លួន ដែលចំពោះភាគថ្មីនេះនិងធ្វើអោយអ្នកទស្សនាសើចរហូតដល់រឹងពោះតែម្តង ។ ជាមួយនិងតួរសម្តែងថ្មី ហើយល្បីយ៉ាងខ្លាំងនៅប្រទេសថៃ ។
ជាមួយនិងខ្សែភាពយន្តថ្មីនេះផងដែរ និងធ្វើការចាក់បញ្ចាំងនៅក្នុងស្រុកនាថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២០ ខាងមុខនេះ ។
គួរបញ្ចាក់ផងដែរថានេះគ្រាន់តែជាថ្ងៃបញ្ចាំងនៅក្នុងស្រុកតែប៉ុណ្ណោះ ចំពោះព្រះរាជាណាចក្រកម្ពុជាយើងនៅមិនទាន់ដឹងនៅឡើយទេថានិងយ៉ាងណា ៕
ទស្សនាវីដេអូនៅខាងក្រោម ៖