ក្រុមហ៊ុន Samsung ក្នុងប្រទេសកម្ពុជាយើងបានធ្វើការដាក់តាំងបង្ហាញកំពូល Smartphone ត្រកូល S ជំនាន់ថ្មីរបស់ខ្លួនដល់អ្នកសារពត៌មានដើម្បីបានចាប់កាន់ផ្ទាល់ នៅរសៀលថ្ងៃនេះ នៅក្នុងអគារ The Bridge ក្បែរកោះពេជ្រ ដែលក្នុងនោះមាន Galaxy S20+ និង Galaxy S20 Ultra សំរាប់ Galaxy S20 ធម្មតាគឺពុំមានលក់ក្នុងស្រុកយើងនោះទេ ។
សំរាប់ឆ្នាំនេះកំពូល Smartphone Galaxy ត្រកូល S បានចេញដល់ទៅបីម៉ូដែល ប៉ុន្តែសង្កេតឃើញថាអតិថិជនក៏ដូចជាសារពត៌មានធំៗចាប់អារម្មណ៌តែលើ Galaxy S20 Ultra ជាងគេ ដោយសារតែវាបានបំពាក់នៅមុខងារទំនើបជាច្រើនក៏ដូចជាសមត្ថភាពខ្លាំងៗជាច្រើន ជាពិសេសគឺកាមេរ៉ាយក្សខាងក្រោយ 4 គ្រាប់របស់វាតែម្ដង ។
# លក្ខណះសម្បត្តិត្រួសៗរបស់ Galaxy S20+
អេក្រង់ទំហំ 6.7 អ៉ីង ជាប្រភេទ Amoled មាន refresh rate 120Hz កម្រិតបង្ហាញ 1440x3200 ភិចសែល ជាមួយ HDR10+
RAM 8GB + ROM 128GB
-ឈីបជំនាន់ថ្មី Exynos 990 ទំហំ 7nm
-កាមេរ៉ា 4 គ្រាប់
ឡេនដើម 12mp f/1.8,
ឡេន Ultra Wide 12mp f/2.2
ឡេន Telephoto 64mp f/2.0
ចុងក្រោយគឺ Dept sensor អាចធ្វើការ Hybrid optical zoom បាន 3x និង Digital zoom បាន 30x អាចថតវីដេអូដល់កម្រិត 8K ល្បឿន 24fps
កាមេរ៉ាមុខទំហំ 10mp អាចថតវីដេអូដល់ទំហំ 4K 60fps
# លក្ខណះសម្បត្តិត្រួសៗរបស់ Galaxy S20 Ultra
អេក្រង់ទំហំ 6.9 អ៉ីង ជាប្រភេទ Amoled មាន refresh rate 120Hz កម្រិតបង្ហាញ 1440x3200 ភិចសែល ជាមួយ HDR10+
RAM 12GB + ROM 128GB/256GB
RAM 16GB + ROM 512GB
ឈីបជំនាន់ថ្មី Exynos 990 ទំហំ 7nm
កាមេរ៉ា 4 គ្រាប់
ឡេនដើម 108mp f/1.8,
ឡេន Ultra Wide 12mp f/2.2
ឡេន Telephoto 48mp f/3.6
ចុងក្រោយគឺ Dept Sensor អាចធ្វើការ Hybrid optical zoom បាន 10x និង Digital zoom បាន 100x (Space Zoom)
អាចថតវីដេអូដល់កម្រិត 8K ល្បឿន 24fps
កាមេរ៉ាមុខទំហំ 40mp អាចថតវីដេអូដល់ទំហំ 4K 60fps
បំពាក់ Speaker stereo ដោយមួយគ្រាប់នៅខាងក្រោម និង បច្ចេកវិទ្យាជះសំលេងចេញពីអេក្រង់
sensor ស្កេនក្រយ៉ៅដៃក្រោមអេក្រង់ប្រភេទ Ultrasonic
ទំហំថ្ម 5000mAh អាចសាកថ្មល្បឿនលឿន 45W (ឆ្នាំសាក 45W មិនភ្ជាប់មកក្នុងប្រអប់ស្រាប់ទេ)
ក្រុមហ៊ុនបានដាក់អោយកម្ម៉ង់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 26 កុម្ភះ អ្នកដែលបានធ្វើការ Pre order ទុកនឹងទទួលបានកាដូរជាពិសេសៗដូចជា: កាសឥតខ្សែ Galaxy Buds+ ទួលបានការ discount 50% នៅពេលដែលប្ដូរអេក្រង់ទូរស័ព្ទ និង ទទួលបានស៉ីមលេខពិសេសពី Smart ដែលមានតំលៃ 129$ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
សូមទស្សនាវីដេអូខាងក្រោម ៖