ស្រីៗមិនបាច់ព្យាយាមបង្រៀនសង្សាររបស់អ្នក ឱ្យធ្វើជាសង្សារដែលល្អនោះឡើយ

មនុស្សស្រីភាគច្រើនតែងតែព្យាយាមទាមទារនេះ ទាមទារនោះ ឱ្យសង្សាររបស់ខ្លួនធ្វើនូវអ្វីៗជាច្រើនឱ្យខ្លួននាង ចង់ឱ្យគេបារម្ភ យកចិត្តទុកដាក់លើខ្លួននាង ទង្វើទាំងនេះ គេហៅថា ការបង្រៀនសង្សារឱ្យធ្វើជាសង្សារ គឺមានន័យថា នាងកំពុងតែព្យាយាមឱ្យសង្សាររបស់នាងដឹងថា កាយវិការ ឬទង្វើអ្នកដែលជាសង្សារ គេនឹងធ្វើបែបណាខ្លះដាក់គ្នា។

83929247_890438571434623_903527133278633984_n

ចង់ប្រាប់ស្រីៗថា មិនបាច់ព្យាយាមបង្រៀន ឬចង់ឱ្យគេធ្វើអ្វីៗដើម្បីអ្នកនោះទេ ព្រោះបើគេដឹងពីតួនាទីរបស់គេ គេនឹងធ្វើដោយខ្លួនគេផ្ទាល់ ធ្វើដោយការពេញចិត្ត ហើយធ្វើបានល្អទៀត ដោយមិនបាច់អ្នកប្រាប់ ឬទាមទារពីគេនោះឡើយ។

84253204_890438618101285_2320453130745020416_n

សង្សារដែលល្អ គេនឹងបារម្ភ យកចិត្តទុកដាក់ ខ្វាយខ្វល់ ដឹងពេលវេលា ចេះផ្ដល់ពេលវេលាឱ្យអ្នក ផ្ដល់ទំនុកចិត្ត ផ្ដល់ការស្រឡាញ់ដល់អ្នកជាចាំបាច់ ទៅណាក៏គេប្រាប់អ្នក ធ្វើអ្វី ជាមួយអ្នកណាក៏គេឱ្យអ្នកដឹង ចេញពីផ្ទះ ឬចូលផ្ទះម៉ោងណា ក៏គេប្រាប់អ្នកដែរ នេះក៏ព្រោះតែគេស្រឡាញ់អ្នក គេឱ្យតម្លៃអ្នក គេដឹងថា គេមានសង្សារហើយ ហើយគេក៏ជាសង្សារម្នាក់ ដែលត្រូវតែធ្វើនូវទង្វើអស់ទាំងនេះ ដោយមិនបាច់អ្នកទៅរករឿងឈ្លោះ ឱ្យគេធ្វើដោយការទើសទាល់នោះឡើយ។ ត្រូវដឹងថា ការបង្ខំ ការទាមទារ វាមិនមានលទ្ធផលល្អទេ បើចិត្តគេមិនចង់ យើងទៅបង្ខំគេធ្វើ សួរថាយើងមានក្ដីសុខឬក៏អត់ ប្រាកដណាស់ថា អត់ទេ គេក៏មិនរីករាយនឹងធ្វើដើម្បីយើងដែរ៕

84300898_890438564767957_2186846039720329216_n

84541653_890438528101294_1813425558483107840_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ